Connect with us

សន្តិសុខសង្គម

ប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១៥ គ្រាប់ នៅក្រោមអគារលក់គ្រឿងសំណង់ ខេត្តព្រះសីហនុ

បានផុស

នៅ

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៥ គ្រាប់ត្រូវបានគេប្រទះឃើញដាក់តំរៀបគ្នា នៅក្រោមអគារផ្គត់ផ្គង់គ្រឿងសំណង់ ប៉ានតាវ ជិតស្ថានីយ៍ប្រេង PTT ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការប្រទះឃើញគ្រាប់នេះ បើយោងតាមការរៀបរាប់របស់ឈ្មោះ សុង ស៊ាងម៉េង ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ សន្តិសុខ ប្រចាំការនៅអគារ ប៉ានតាវ បាននិយាយថា ក្នុងអ៊ំឡុង ២ ខែមុន ក្រុមការងារធ្វើផ្លូវបេតុង ដាក់លូ នៅបណ្ដោយផ្លូវខ្សែកាប ជាប់របងអគារក្រុមហ៊ុន ប៉ានតាវ និងស្ថានីយ៍ប្រេង PTT បានកាយដីប្រទះឃើញគ្រាប់ចាស់ៗ។

បន្ទាប់មកគាត់បានប្រមូលយកមករក្សាទុកនៅក្រោមអគារនេះ បានចំនួន ១៥ គ្រាប់។ ហើយគាត់មិនបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឱ្យដឹងនៅឡើយ មូលហេតុដោយសារតែថៅកែគាត់ជាម្ចាស់ទីតាំងនៅឯប្រទេសចិន ហើយគាត់មិនហ៊ានសម្រេច។ 

បច្ចុប្បន្នគ្រាប់ចាស់ច្រេះចាប់ទាំងអស់នេះរក្សាទុកនៅអគារ ប៉ានតាវ ដដែល រងចាំសមត្ថកិច្ចជំនាញយកចេញទៅកំទេចចោល៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម