សន្តិសុខសង្គម
ខឹងប្រពន្ធដើមឃាត់មិនឲ្យដឹកស្រូវទៅផ្ទះប្រពន្ធចុង ទាញពូថៅកាប់សម្លាប់ផ្កាប់មុខក្នុងភ្នក់ភ្លើង
បុរសជាប្ដីវ័យ៥៦ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការឃាត់ខ្លួន បន្ទាប់ពីកាប់សម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធបណ្ដាលឲ្យស្លាប់ផ្កាប់មុខក្នុងភ្នក់ភ្លើង។
ការឃាត់ខ្លួនជនដៃដល់ក្នុងអំពើកាប់សម្លាប់នេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីមានអំពើឃាតកម្មកើតឡើងនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ រស់នៅកន្លែងកើតហេតុ។
របាយការណ៍បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនដៃដល់បានឆ្លើយថា កាលយប់ថ្ងៃកើតហេតុទី២៦ ខែកក្កដា រូបគេបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ធចំកញ្ចឹងកខាងឆ្វេង បណ្តាលអោយដួលផ្កាប់មុខនៅក្នុងភ្នក់ភ្លើងស្លាប់នៅកន្លែងនៅមុខខ្ទមស្រែ ដោយសារតែខឹងស្រ្តីរងគ្រោះជាប្រពន្ធមិនអោយរូបគេដឹកស្រូវយកទៅអោយផ្ទះប្រពន្ឋចុង។
ជនដៃដល់ត្រូវបានឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការកាត់ទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត