សន្តិសុខសង្គម
សូមប្រុងប្រយ័ត្ន! នារីអ្នកបកប្រែភាសាចិនវ័យ១៧ឆ្នាំម្នាក់ ឆក់ចរន្ដអគ្គិសនីស្លាប់ ខណៈកំពុងដេកក្នុងបន្ទប់
នារីវ័យក្មេងជាអ្នកបងប្រែភាសាចិនម្នាក់ទើបតែមានអាយុ១៧ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិកក្នុងក្រុមហ៊ុន (ស៊ីងយន្តគ័ងយិកខូល អិល ធី ឌី) រ៉ែមាស ដែលសមត្ថកិច្ចអះអាងថា ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើង។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ មានមុខរបរជាអ្នកបកប្រែភាសារចិន។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកម្លាំងនគរបាលជំនាញកោសល្យវិច្ច័យ សហការជាមួយក្រុមគ្រូពេទ្យបាធ្វើការពិនិត្យសាកសព និងពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុយ៉ាងល្អិតល្អន់រួចមកទើបកំណត់បានថា ការស្លាប់របស់នារីរងគ្រោះ គឺ ពិតជាបានស្លាប់ដោយសារឧប្បត្តិវហេតុឆក់ខ្សែភ្លើងប្រាកដមែន។

សូមបញ្ជាក់ថា នារីរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្នុងក្រុមហ៊ុន (សុឹងយន្តគ័ងយិក ខូលអិល ធី ឌី) រ៉ែមាស ចំណុចអូរត្រូន ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់