Connect with us

សន្តិសុខសង្គម

អាវុធហត្ថស្រុកសំឡូតចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ ក្រោយគេចខ្លួនជិតមួយឆ្នាំ

បានផុស

នៅ

ជនសង្ស័យម្នាក់ដែលជាឃាតកសម្លាប់មនុស្ស ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅសាលាដំបូង បន្ទាប់ពីជនសង្ស័យរូបនេះបានរត់គេចខ្លួនអស់រយ:ពេលជិត១ឆ្នាំរួចមក។

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងបន្ទាប់ពីមុខសញ្ញាបានបង្ហាញខ្លួនកាលពីថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង១២ ថ្ងៃត្រង់ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដផងដែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនោះដែរកម្លាំងអាវុធហត្ថស្រុកសំឡូត បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ២៧ ដ.ប.ខ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ របស់លោកស្រី នេត សុផារិន ព្រះរាជអាជ្ញារងនៃ​អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបានបញ្ជា​ឱ្យ​ចូលខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អុិត ធី ហៅអឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។ 

នៅក្នុងដីកា គឺបានចោទប្រកាន់ពីបទ (ឃាតកម្ម) ប្រព្រឹត្តនៅចំណុចទាក់ព្រ័ត្រ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បទល្មើសនេះគឺមានចែងក្នុងមាត្រា ១៩៩  នៃក្រមព្រហ្មទណ្ឌ ដោយបច្ចុប្បន្នជនសង្ស័យកំពុងអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម