Connect with us

សន្តិសុខសង្គម

ថៃ​ស្ទាក់​ចាប់បាន​បារី​ចម្រុះ​គេច​ពន្ធ ឆ្លង​ចេញ​ពីកម្ពុជាជិត ៤ ០០០ សុង

បានផុស

នៅ

បារីចំនួន ៧ យីហោ ដែលឈ្មួញបាននាំចញពីកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយមិនបានបង់ពន្ធត្រឹមត្រូវតាមច្បាប់ ត្រូវបានកម្លាំងយោធាថៃ ស្ទាក់ចាប់បាន ដែលក្នុងនោះមានជនជាតិថៃ ២ នាក់ និងជនជាតិខ្មែរ ១ នាក់។

កិច្ចប្រតិបត្តិការដែលមានកម្លាំងទាហានឆុតប៉ារ៉ាថៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច ណូនឃីលេខ ក្នុងភូមិ៦ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដោយការបង្រ្កាបនេះបានឃាត់ខ្លួនបុរសជនជាតិថៃចំនួន ០២ នាក់រួមទាំង ខ្មែរ០១នាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីរាយការណ៍ គឺមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ បានបើកបរចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ចូលទៅក្នុងទឹកដីថៃ តាមផ្លូវលំក្នុងចម្ការប្រជាពលរដ្ឋ ។ ដោយមានការសង្ស័យ កម្លាំងទាហានថៃបានឃាត់ដើម្បីត្រួតពិនិត្យ ដោយសាររថយន្តនេះមានឃ្លុបខាងក្រោយ។

នៅពេលសមត្ថកិច្ចត្រួតពិនិត្យ ឃើញមានបុរស៣នាក់ ថៃ២នាក់ នឹងខ្មែរ១នាក់ ព្រមទាំងវត្ថុតាងមានបារីបរទេសគេចពន្ធ ជាច្រើនទើបកម្លាំងទាហានថៃចាប់ឃាត់ខ្លួនជនទាំង៣នាក់ មកសួរចម្លើយ ដោយពួកគេមានឈ្មោះ ១.បុណ្យ ប្រាដាប់ ចៃភក្ដី អាយុ៣៥ឆ្នាំ ជនជាតិថៃ និងជាអ្នកបើករថយន្ត ២.ចាន់មិន បុណ្យសុភា អាយុ២៥ឆ្នាំ ជនជាតិថៃ និង ៣.ដូង រ៉ា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅពេលដែលកម្លាំងទាហានថៃត្រួតពិនិត្យក្នុងរថយន្តខាងលើ ប្រទះឃើញបារីបរទេសម៉ាកផ្សេងៗជាច្រើន រួមមាន ម៉ាក LUXURY ចំនួន ១.១៣២ សុង ម៉ាក GOLD SEAL ចំនួន ១.៨៦៣ សុង ម៉ាក IZA ចំនួន ៣៥០ សុង ម៉ាក FINE ចំនួន ១០០ សុង ម៉ាក LAPIN ចំនួន ៣០០ សុង ម៉ាក ARA ចំនួន ១០០ សុង និង ម៉ាក COWBOY ចំនួន ៥០ សុង សរុបទាំងអស់ មានចំនួន ៣.៨៩៥ សុង ដែលមានតម្លៃសរុប ៧៤៩.២៥០ បាត ។

បើតាមប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ថា បច្ចុប្បន្នមានការនាំចេញនូវបារីគ្រប់ប្រភេទតាមច្រកអន្តរជាតិដូងតែម្តង ដោយសារតែមានការត្រូវដងត្រូវផ្លែពីសមត្ថកិច្ចជំនាញនៅទីនោះ។ បច្ចុប្បន្ន ក្រោយពីកម្លាំងទាហានថៃធ្វើកំណត់ហេតុរួចរាល់ បានបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងទាំងអស់ ទៅឲ្យមន្រ្តីជំនាញស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម