Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ​៩នាក់រកឃើញម៉ូតូជនរងគ្រោះមួយគ្រឿងមកវិញ

បានផុស

នៅ

កម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ៩នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាបន្តបន្ទាប់។

តាមការអះអាងរបស់លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ដោយមានបណ្ដឹងពីឈ្មោះ ឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃរសៀល២៩ ខែកក្កដា ឆ្នាំ២០២២ មានជនសង្ស័យ២នាក់បានធ្វើសកម្មភាព លួចម៉ូតូរបស់ខ្លួនទុកនៅខាងមុខផ្ទះម៉ាកហុងដា Zoomer X ពណ៍សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-1484 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ សៅ សារឿន បញ្ជាក់ឲ្យដឹងទៀតថា ក្រោយមកកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុឆែកកាំមេរ៉ា សុវត្ថិភាពធ្វើការស្រាវជ្រាវរកឃើញឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូបាន១គ្រឿងរបស់ជនរងគ្រោះយកមកអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យចំនួន៣នាក់ មានទី១- ឈ្មោះ យឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅ ភូមិក្បាលស្ពាន២ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។ ទី ២/ឈ្មោះ នី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ មុខរបរមិនពិតប្រាកដ។ ទី៣-/ឈ្មោះ ជួន កក្កដា ហៅ ប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ មុខរបរដឹកបាយឲ្យជនជាតិឥណ្ឌូនេស៊ី។

បន្ទាប់ពីសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យដោះចោលកម្លាំងជំនាញបានចុះទៅដល់បន្ទប់ស្នាក់នៅរបស់ជនសង្ស័យ
បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នាចំនួន៦នាក់បន្ថែមទៀត ក្នុងនោះស្រី២នាក់ ហើយក៏បានយកមក អធិការដ្ឋានដើម្បីសួរនាំ ។

ជនសង្ស័យទាំង៦នាក់ ទី១ /ឈ្មោះ ឡ សុឃីម ហៅឃីម ភេទស្រី អាយុ២១ឆ្នាំ។ ទី២ /ឈ្មោះ ស្រឿន ចំរើន ហៅ ប៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៣ /ឈ្មោះ រី ឆេត ហៅ ង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ ។ ទី៤ /ឈ្មោះ ម៉េង ម៉ី ហៅ អាជ្រុយ ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៥/ឈ្មោះ ថុល ភេទប្រុស។ ទី/៦ឈ្មោះ ហ៊ូរ រតនា ហៅ ចាវ ភេទប្រុស អាយុ១៨​ឆ្នាំ ទាំង៦នាក់ស្នាក់នៅ ក្រុងប៉ោយប៉ែត។ ឈ្មោះ ហ៊ូរ រតនា ហៅ ចាវ នេះ ជាមុខសញ្ញាឆក់ និងកាច់កម៉ូតូយ៉ាងសកម្ម នៅក្នុងក្រុងប៉ោយប៉ែតផងដែរ ។ ចំណែកបក្ខពួកជាច្រើននាក់ទៀតគេចខ្លួនបាត់អស់។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយធ្វើកំណត់ហេតុរួចកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ ស្រី២ នាក់ ដើម្បីកសាងសំណុំរឿងជនសង្ស័យមកស្នងការ និងបន្តបញ្ជួនទៅតុលាដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម