Connect with us

សន្តិសុខសង្គម

អ្នកជំនួញមានឥទ្ធិពលម្នាក់ ខឹងប្រពន្ធមិននៅផ្ទះ បាញ់បង្អើលមេឃ ៤ គ្រាប់ ត្រូវនគរបាលឃាត់ខ្លួន

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួន អ្នកជំនួញមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប យកទៅសាកសួរ បន្ទាប់ពីបាញ់បង្អើលមេឃចំនួន ៤ គ្រាប់ដោយសារខឹងប្រពន្ធមិននៅផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ២២ និង ១៦ នាទី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់ អាវុធម៉ាក K59 លេខ 2249 ផលិតនៅ ប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។

សមត្ថកិច្ចបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានហ៊ុមព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង ៧ និង ១០នាទី ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ នេះ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធ K59 មួយដើម បង់ ២ គ្រាប់ ៦ គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្ត។

សមត្ថកិច្ចបង្ហើបថា មូលហេតុនៃការបាញ់បោះសេរីនេះគឺដោយសារតែ លោក សុឹង ប៊ុនណា ខឹងប្រពន្ធមកផ្ទះអាវយឺត​ម៉ោងកំណត់។ ទោះជាយ៉ាងណា មិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាបកំពុងសួរនាំ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម