សន្តិសុខសង្គម
ចាប់ខ្លួនអ្នកជួញដូរសត្វពង្រូលម្នាក់ក្នុងក្រុងច្បារមន
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងជួញដូរសត្វពង្រូលនៅក្នុងភូមិសាស្ត្រក្រុងច្បារមន។
ករណីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យដែលជួញដូរសត្វព្រៃនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទុំ ភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការឃាត់ខ្លួននេះ គឺធ្វើឡើង ខណៈដែលជនសង្ស័យកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ចាប់យកបានសត្វពង្រូលព្រៃចំនួន៥ក្បាល មានទង្ងន់ជាង២០គីឡូក្រាម។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ ចំណែកវត្ថុតាងបានយកមករក្សាទុកនៅស្នងការដ្ឋានដើម្បីរង់ចាំប្រគល់ជូនរដ្ឋបាលព្រៃឈើបន្តនីតិវិធី៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?