Connect with us

សន្តិសុខសង្គម

កម្ពុជា​ចាប់​បញ្ជូន​ក្រុមឆបោក​តាមទូរស័ព្ទជិត​ ១០០​នាក់​ទៅ​ប្រទេស​ថៃវិញ​

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូនក្រុម​ជនឆបោក​តាមទូរស័ព្ទ (Call Center)ជនជាតិ​ថៃប្រគល់​ជូនសមត្ថកិច្ចថៃវិញនៅ​ច្រក​ព្រំដែន​អចិន្ត្រៃយ៍​ស្ថិតនៅ​ភូមិ​ខ្លង​លឹក ស្រុក​អារញ្ញ ​ខេត្ត​ស្រះកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​ស្នងការ​នគរបាល​ខេត្ត​ស្រះកែវបានមកទទួលយកពួក​ជនឆបោក​ជនជាតិថៃសរុបចំនួន ៩៤​នាក់​ដែល​ត្រូវ​បានអាជ្ញាធរកម្ពុជាបញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញដើម្បីដំណើរការកាត់​ទោស​នៅ​ប្រទេស​ថៃ ហើយក្នុងចំណោមជនសង្ស័យជនជាតិថៃទាំងនោះ ​មានដីកា​ចាប់​ខ្លួន​រួចហើយចំនួន ៧៤នាក់​​ និងនៅមិនទាន់​មាន​ដីកា​ចាប់​ខ្លួនចំនួន ២០​នាក់​ទៀត គឺសរុប ៩៤​នាក់។

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រុមជនសង្ស័យ​ទាំងអស់បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរបានឱ្យដឹងថា ក្រុមពួកគេទាំងអស់ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយនឹងអំពើឆបោកតាមទូរស័ព្ទ(Call Center) និងនៅ​មានជាច្រើនក្រុមទៀត រួមមានទាំងជនជាតិតៃវ៉ាន់ផងដែរ៕

អត្ថបទ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម