សន្តិសុខសង្គម
ផ្ដន្ទាទោសយុវជនម្នាក់ ដាក់ពន្ធនាគារ ១៥ ឆ្នាំ ករណីជួញដូរគ្រឿងញៀន ២០០ ក្រាម
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត ប្រធានក្រុមប្រឹក្សា និងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហែម សារី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២០០ ក្រាម » នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ នេះ។ តុលាការបើកផ្លូវឲ្យជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្តនិងការសម្រេចនេះ។

ជនជាប់ចោទបានប្រព្រឹត្តនៅចំណុច ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ មានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវ ១០៧ (សុកហុក) សង្កាត់ អូឫស្សីទី ៤ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ និងចំណុច ក្រុមហ៊ុន វីរៈប៊ុនថាំ ផ្លូវជាតិលេខ៤ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦-២៧ ខែធ្នូ ឆ្នាំ ២០២១។
សូមរំលឹកថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសម ១ ជាបណ្ដោះអាសន្ន និងបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ និងធ្វើការប្រកាសនៅព្រឹកថ្ងៃទី០ ១ ខែសីហាឆ្នាំ ២០២២៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?