សន្តិសុខសង្គម
លោក គួច ចំរើន៖ កាស៊ីណូ និងអាជីវកម្មណាបង្កឱ្យមានបទល្មើស ប្រឈមនឹងការបិទ ដកអាជ្ញាបណ្ណ
អាជ្ញាធរខេត្តព្រះសីហនុបានដាក់បទបញ្ជាដាច់ណាត់ថា ទីតាំងកាស៊ីណូ និងអាជីវកម្មទាំងឡាយណាដែលរកឃើញមានបទល្មើសផ្សេងៗ នោះនឹងត្រូវប្រឈមនឹងការបិទផ្អាកអាជីវកម្ម និងដកអាជ្ញាប័ណ្ណជាស្ថាពរ លែងឱ្យប្រកបរបររកស៊ីតទៅទៀត។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី ២ ខែសីហានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គណៈបញ្ជាការរដ្ឋបាលខេត្ត បានដាក់ចេញនៅវិធានការដាច់ណាត់ ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត។ ក្នុងករណីដែលរកឃើញមានការបាញ់សម្លាប់ ការចាប់បង្ខាំង ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ នោះអាជ្ញាធរខេត្តនឹងធ្វើការបិទផ្អាកអាជីវកម្ម និងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីដកអាជ្ញាប័ណ្ណជាស្ថាពរ លែងឱ្យប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុតទៅទៀត។
លោកអភិបាលខេត្តបានបន្តថា ដោយឡែកចំពោះជនល្មើសដែលឃាត់ខ្លួនបាន នឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែងឡើយ។
ការដាក់ចេញបទបញ្ជាដាច់ណាត់នេះបានធ្វើឡើង បន្ទាប់ពីមានករណីការបាញ់សម្លាប់ជនជាតិចិនចំនួន ២ នាក់ នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងមក។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចខេត្ត បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ និងតាមប្រមាញ់ស្រាវជ្រាវរកជនបង្ក។ ជាលទ្ធផលគិតត្រឹមម៉ោងនេះ កម្លាំងគណៈបញ្ជាការរដ្ឋបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យមួយចំនួនយកមកធ្វើសាកសួរតាមនីតិវិធី និងបន្តតាមស្រាវជ្រាវរកជនដៃដល់ផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
សូមជម្រាបជូនថា ការសន្និដ្ឋានជំហ៊ានដំបូង ករណីបាញ់សម្លាប់គ្នានេះ គឺពាក់ព័ន្ធនឹងទំនាស់ជំពាក់ប្រាក់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់