Connect with us

សន្តិសុខសង្គម

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ករណីឆក់

បានផុស

នៅ

ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច។

ការឃាត់ខ្លួននេះ បានធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះបញ្ជាក់ថា កាលពីវេលាម៉ោង១យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់ដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានក្រុមជនសង្ស័យមួយក្រុមបានជិះម៉ូតូឆក់យកការបូបរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ពេលទទួលបានពាក្យប្តឹងហើយលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាក ហុងដាឃ្លិក ដែលជិះធ្វើសកម្មភាព និងកាបូបពណ៌ខ្មៅចំនួន១ មានប្រាក់ចំនួន៩,២០០បាត របស់ជនរងគ្រោះហើយនាំខ្លួនមកសួនាំរនៅមូលដ្ឋានអាវុធហត្ថក្រុង ។

លោករវសេនីយ៍ត្រី នួន​ នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យ ទី១/ឈ្មោះ ហេង ប៊ុនធាន ភេទប្រុស អាយុ២០ឆ្នាំ។ ២/ឈ្មោះ នេត ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២នៅរស់ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

តាមចម្លើយរបស់ជនសង្ស័យបាននិយាយថា ពួកគេមានគ្នាចំនួន៣នាក់ ហើយបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបលុយពីជនរងគ្រោះពិតប្រាកដមែន​ជនសង្ស័យបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដាក់ទោសទៅតាមច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវបន្ត រីឯវត្ថុតាងកាបូប និងលុយទាំងអស់ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤២ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម