សន្តិសុខសង្គម
ប៉ូលិសឃាត់ខ្លួនបុរស២នាក់ដើរឃោសនាអូសទាញប្រជាពលរដ្ឋឱ្យដាក់លុយរកស៊ីជាមួយខ្លួន
សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ២ ខែសីហា ២០២២ បានឃាត់ខ្លួនបុរស២ នាក់ ជាតំណាងក្រុមហ៊ុនយូនីស៊ីធី ពីបទឆបោកប្រាក់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងខេត្តតាកែវអស់រាប់ម៉ឺនដុល្លារ ខណៈជនសង្ស័យទាំង២នាក់កំពុងដើរឃោសនាអូសទាញប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកត្រាំកក់ដាក់ហ៊ុនរកស៊ីជាមួយក្រុមហ៊ុនពួកគេ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបន្ទាប់ពីមានប្រជាពលរដ្ឋចំនួន ៤នាក់បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ទៅលើបុរសជនសង្ស័យចំនួន២នាក់ទី១ ឈ្មោះ ជៀន វុទ្ធី អាយុ ២៧ឆ្នាំ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុនយូនីស៊ីធី និងទី ២ ឈ្មោះ ឈិន វ៉េត អាយុ ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូកមុខងារជាដំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធីពីបទឆបោកប្រាក់។
លោកអធិការស្រុកត្រាំកក់បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំនៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរីត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨ ០០០ដុល្លារ និងប្រាក់រៀលអស់៦លានរៀល។
ទី២ ឈ្មោះណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ នៅភូមិប្រមូលឃុំត្រមែងស្រុកឈូក ខេត្តកំពតត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លា។ ទី៣ឈ្មោះ កយ ជា ភេទស្រីអាយុ៤០ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរីត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧ ០០០ដុល្លារ និងទី៤ ឈ្មោះស៊ឺម ហ៊ីម ភេទស្រីអាយុ ៣៨ឆ្នាំនៅភូមិដំណាក់ទ្រព្យឃុំក្រាំងស្នាយត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០ ០០០ដុល្លារ។
បើតាមលោកអធិការស្រុកត្រាំកក់ ឌុក ធីយ៉ា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញាសមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីមកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង៤នាក់ខាងលើបានថ្លែងឲ្យដឹងថា ជនរងគ្រោះសង្ឃឹមថាសមត្ថកិច្ចក៍ដូចជាតុលាការនឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៍ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធីសងប្រាក់ត្រលប់មកពួកគាត់វិញព្រោះលុយដែលពួកគាត់យកទៅអោយក្រុមហ៊ុនគឺជាលុយដែលទៅខ្ចីតាមគ្រិះស្ថានហិរញ្ញវត្ថុនិងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការ និងដើមចេះតែឡើងរៀងរាល់ថ្ងៃ៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ