សន្តិសុខសង្គម
កសិករក្នុងស្រុកបវេល ភ្ជួរស្រែប្រទះឃើញមីន ៣០ គ្រាប់
សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកបវេល បានទទួលគ្រាប់កាំភ្លើងមួយចំនួនពីប្រជាកសិករ បន្ទាប់ពីពួកគាត់កាប់ឆ្ការដីដំបូក និងភ្ជួរដីស្រែហើយបានប្រទះឃើញគ្រាប់ទាំងនេះ។

កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ១០:៣០ នាទី ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលឃុំក្តុលតាហែន បានទទួលគ្រាប់ ១២:៧ មិនទាន់ផ្ទះ ៣០ គ្រាប់ ពីប្រជាពលរដ្ឋ ឈ្មោះ ចប កុច ភេទប្រុស អាយុ ៧១ ឆ្នាំ រស់នៅ ភូមិថ្មី ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីយកមករក្សាទុក។ ប្រជាកសិកររូបនេះបានបញ្ជាក់ថា នៅពេលគាត់កំពុងកាយដីដំបូកស្រែ ក៏បានប្រទះឃើញគ្រាប់ទាំងនេះតែម្តងដោយគ្រាប់ទាំងអស់នេះ កប់នៅក្នុងដី។


គួរបញ្ជាក់ថា កាលពីថ្ងៃទី ១ ខែសីហា កន្លងទៅថ្មីៗនេះ កម្លាំងអធិការដ្ឋាននគរបាល ស្រុកបវេល ក៏បានទទួលគ្រាប់ មិនទាន់ផ្ទះ ១ គ្រាប់ ពីប្រជាពលរដ្ឋ ឈ្មោះ សំ វណ្ណី ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំក្តុលតាហែន ស្រុកបវេល ផងដែរ ដែលជាប្រភេទគ្រាប់បេ ៤០ ដែលប្រជាកសិករបានកាយដំបូកស្រែ ក៏ប្រទះឃើញដូចគ្នា។ បច្ចុប្បន្ន គ្រាប់ទាំងអស់នេះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យស៊ីម៉ាក់យកទៅកម្ទេចហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង