Connect with us

សន្តិសុខសង្គម

ក្មេង​ស្រី​៣​នាក់​នាំគ្នា​ចុះ​លេង​ទឹក​ប្រឡាយ​បណ្តាលឲ្យ​លង់​ស្លាប់២នាក់ និង​ម្នាក់ទៀត​បាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់​

បានផុស

នៅ

កំពង់ឆ្នាំង ៖ កុមារី​៣​នាក់​បាននាំគ្នា​លេង​ទឹក​ក្នុង​ប្រឡាយ​បណ្ដាលឱ្យ​លង់ទឹក​ស្លាប់​២​នាក់ ចំណែក​ម្នាក់ទៀត ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះបាន​ទាន់ពេលវេលា​រួច​ផុតពី​សេចក្តីស្លាប់។

ហេតុការណ៍​ខាង​លើ​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១៦ល្ងាច ​ថ្ងៃទី​០៤ ខែ​សីហា​ ឆ្នាំ២០២២ នៅ​ចំណុច​ប្រឡាយ​ទឹក​ក្រោយ​អណ្ដូង​ថ្មី ស្ថិតនៅ​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ភ្នំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការ​នគរ​បាល​ស្រុក​រលាប្អៀរ​លោក​វរ​​សេនីយ៍​ឯក ទឹម​ចាន់​ធី បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន កុមារី​៣​នាក់​បាន​ដើរលេង​ហើយក៏​នាំគ្នា​ចុះ​លេង​ទឹក​ប្រឡាយ ក៏​បណ្តាល​ឲ្យ​លង់​ស្លាប់​ចំនួន ២​នាក់ នៅ​កន្លែង​កើតហេតុ គឺ ១,​ឈ្មោះ ហន ភាគ ភេទ​ស្រី​អាយុ ១២​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​កកោះ និង ២,​ឈ្មោះ ហាន សុភ័ក្ត្រ ភេទ​ស្រី អាយុ ១៣ ឆ្នាំ​រស់នៅ​ភូមិ​ស្វាយជ្រុំ​ចាស់ ឃុំ​ក្រាំង​ដី​មាស។

ដោយឡែក​កុមារី​ម្នាក់ទៀត​ឈ្មោះ ឡូ​ច នី​កា ភេទ​ស្រី​អាយុ ១៣ ឆ្នាំមាន​ទីលំនៅ​ភូមិ​ដំបូក​កកោះ ត្រូវបាន​អ្នកស្រុក​ជួយសង្គ្រោះ​ទាន់ ពេល​វេលា​រួច​ផុតពី​សេចក្តីស្លាប់។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​នគ​របាល​បច្ចេកទេស​និង​វិទ្យា​សាស្ត្រ​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន បញ្ជាក់​ថា​ ការ​ស្លាប់​របស់​កុមារី​រងគ្រោះ​ទាំង​២​ខាង លើ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន។ ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​គ្រួសារ​សព​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​តាម​លំនៅឋាន​រៀងៗ​ខ្លួន៕

ដោយ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម