Connect with us

សន្តិសុខសង្គម

កម្លាំង​ខណ្ឌទួលគោក​ចុះការពារ​សន្តិសុខ​ ខណៈកម្ពុជា​កំពុង​ជាម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ាន​

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក​បានបែងចែកជា២ក្រុម​ចុះត្រួតពិនិត្យរដ្ឋបាល​នៅ​ក្នុង​ភូមិសាស្ត្ររបស់ខ្លួន ពិសេស នៅតំបន់ដែលមានលក្ខណៈស្មុកស្មាញ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីការពារសន្តិសុខ សុវត្ថិភាព ខណៈដែលកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតចាប់ពីថ្ងៃទី០៣ សីហា ដល់ថ្ងៃទី០៦ សីហា ២០២២ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា៖ ​នាល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២​ គណៈបញ្ជាការឯក​ភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី ជាប្រធាន និងជាអភិបាល នៃគណៈ​អភិបាល​ខណ្ឌទួលគោក បានបែងកម្លាំងចម្រុះជាពីរក្រុមចុះធ្វើរដ្ឋបាលតាមមូលដ្ឋានសំខាន់ៗរួមមាន៖

– ក្រុមទីមួយ ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ និងកម្លាំងនគរបាល កងរាជ​អាវុធ​ហត្ថ ប្រជាការពារ និងកម្លាំងគណៈបញ្ជការឯកភាពសង្កាត់សរុបចំនួន ១៨នាក់ បានចុះរដ្ឋបាលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់ទី១។

– ក្រុមទីពីរដឹកនាំដោយលោក កែវ សុភា អភិបាលរងខណ្ឌ និងកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងកម្លាំងគណៈបញ្ជការឯកភាពសង្កាត់ សរុប ចំនួន ២២ នាក់ ចុះរដ្ឋបាលតាមផ្លូវ​រថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម