Connect with us

សន្តិសុខសង្គម

ជនជាតិចិនម្នាក់បាញ់សម្លាប់ខ្លួននៅឆ្នេរសមុទ្រអូឈើទាល

បានផុស

នៅ

សាកសពបុរសជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអង្គុយស្លាប់ដោយមានស្នាមឈាមក្រហមច្រាលពេញដីខ្សាច់នៅក្រោមដើមស្ងាវមួយកន្លែងនៅចំនុចឆ្នេរអូរឈើទាល។

ហេតុការណ៍នេះបានកើតមានឡើងនៅម៉ោងប្រហែល៨និង២០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅចំនុចឆ្នេរអូរឈើទាល ស្ថិតនៅក្រុម១៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសជនជាតិចិនស្លាប់ដោយមានស្នាមគ្រាប់កំភ្លើងត្រូវចំសៀតផ្កា ដោយនៅលើ​ដីខ្សាច់មានស្នាមឈាមកកដុំៗក្រហមច្រាល។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះបើតាមការសន្និដ្ឋានបឋមបានឲ្យដឹងថា បុរសរងគ្រោះអាចធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង។ សភាពសាកសពជនរងគ្រោះអង្គុយផ្អែកគល់ដើមស្ងាវស្លាប់រឹងក្រញ៉ង់ និងមានអាវុធខ្លី១ដើមនៅក្រោមភ្លៅ។

សពមាន ឈ្មោះ  SU. XIANG  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន EH4725788។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញ អាវុធខ្លី១ដើម ម៉ាក CF98  គ្រាប់ ៨ គ្រាប់។ សំបកគ្រាប់ចំនួន១គ្រាប់។ កាបូបស្ពាយ ១ និងស្បោងថងអាហាគ្រៀម ដបស្រា១ ដប។

បច្ចុប្បន្នសពបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំធ្វើកោសល្យវិច័យ មុននឹងប្រគល់អោយសាច់ញាតិ។ ករណីក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុង កំពុងសហការណ៍ជាមួយកម្លាំងអធិការ និងជំនាញស្នងការនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបន្ត៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៩ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម