សន្តិសុខសង្គម
នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាឲ្យឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងស្រាវជ្រាវឲ្យស៊ីជម្រៅ ករណីបង្ក្រាបបទល្មើសរហូតបណ្តាលឱ្យបុរសម្នាក់ស្លាប់
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៩ ខែសីហា នេះ បានចេញបទបញ្ជាបន្ទាន់មួយដើម្បីស្រាវជ្រាវឲ្យស៊ីជម្រៅពាក់ព័ន្ធករណីប្រតិបត្តិការបង្ក្រាបបទល្មើសរហូតបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហាងកាហ្វេមួយកន្លែងនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-09_09-22-29-1.jpg)
នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា អ្នកពាក់ព័ន្ធក្នុងប្រតិបត្តិការលើករណីនេះ ត្រូវឃាត់ខ្លួនទុកម្ដុំសិន ហើយបើរកឃើញមានពាក់ព័ន្ធនឹងការធ្វើទារុណកម្មរហូតធ្វើជនរងគ្រោះស្លាប់ពិតមែន បុគ្គលណាអ្នកប្រព្រឹត្តត្រូវឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃតី៧ ខែសីហា ឆ្នាំ២០២២ សាច់ញាតិជនរងគ្រោះដែលបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ NearadeyDin(Madam Store) បានលើកឡើងថា «យើងខ្ញុំជាក្រុមគ្រួសារជនរងគ្រោះសពឈ្មោះ សួង ឌ័ន អាយុ47ឆ្នាំ វេលាម៉ោង៥ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ នៅវេលាម៉ោង៥ល្ងាច មានប៉េអឹមចាប់លោកឪពុកខ្ញុំទៅសង្កត់ត្រង់ចំណុច ក រហូតគាត់ដកដង្ហើមមិនចេញ រហូតគាត់ផុតដង្ហើមនៅលើឡាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-09_09-22-19-1-1024x768.jpg)
យើងខ្ញុំសូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មធិការសិទ្ធិមនុស្សកម្ពុជា សូមមេត្តាជួយស្វែងរកយុត្តិធម៌ដល់ពុកយើងខ្ញុំផង ដែលបានរងនូវអំពើដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌បែបនេះ។ យើងខ្ញុំជាក្រុមគ្រួសារសពសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កែវ រ៉េមី នឹងជួយផ្តល់នូវយុត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំឆាប់ៗខាងមុខនេះជាក់ជាមិនខាន»។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-09_08-49-00-1-473x1024.jpg)
ជុំវិញបង្ហានេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រាយការណ៍អំពីការឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលប្រព្រឹត្តលេងល្បែងស៊ីសង (មាន់ជល់តាមប្រព័ន្ធអនឡាញ) ក្នុងចំណោមនោះមានជនសង្ស័យឈ្មោះ សួង ឌ័ន ម្នាក់ផងដែរ ក្នុងពេលដែលបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ពេលដែលកំពុងធ្វើដំណើរនោះ ដល់មុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន ក៏បាននិយាយថា មិនស្រួលខ្លួន ស្របពេលនោះជនសង្ស័យនោះមានអាការៈស្លេកស្លាំង ដកដង្ហើមកាន់តែញាប់ ពេលនោះកម្លាំងកងរាជអាវុធហត្ថបានជួយធ្វើចលនាបេះដូង និងបន្តដំណើរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍ ខេត្តកំពង់ធំ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យឈ្មោះ សួង ឌ័ន បានស្លាប់បាត់បង់ជីវិត។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-09_09-22-16-1.jpg)
រីឯការចុះផ្សាយនូវព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Nearadey Din នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថទទួលយកនូវព័ត៌មាននេះ ដើម្បីយកទៅធ្វើការស្រាវជ្រាវរកសាក្សី និងភស្តុតាងបញ្ជាក់បន្ថែម។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន និងក្រុមគ្រួសារនៃសពជ្រាបថា កងរាជអាវុធហត្ថ នឹងធ្វើការស៊ើបសង្កេត ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ រកយុត្តិធម៌ជូនក្រុមគ្រួសារនៃសព តាមរយៈការចុះធ្វើចំពោះកិច្ចដល់កន្លែងកើតហេតុ ដោយក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
អត្ថបទ៖ សុខុម
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-09_09-22-23-1-933x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត