Connect with us

សន្តិសុខសង្គម

ចោរ​ឆក់​ខ្សែក​បានសម្រេច​៣​ថ្ងៃ​ត្រូវ​ជាប់​ខ្នោះ​ដៃ​ប៉ូលិស​ច្បារអំពៅ​

បានផុស

នៅ

ភ្នំពេញ ៖ ជនសង្ស័យ​ឈ្មោះ​ញ៉ែម យ៉ុម ភេទប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នារសៀល​ថ្ងៃទី​០៩​ខែសីហា ពាក់​ព័ន្ធ​បទល្មើស​ឆក់​ខ្សែក​។

ជនរងគ្រោះ​ឈ្មោះ​ដុង ធី​ឌែ​ប ភេទ ស្រី អាយុ​៧៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ នៅផ្ទះស្នាក់​នៅផ្ទះ​០៥F ផ្លូវ ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។

នគរបាល​បាន​និយាយ​ថា ​កាលពី​ថ្ងៃទី​០៦​ខែសីហា វេលា​ម៉ោង​៧​ព្រឹក ជនរងគ្រោះ កំពុង​ឈរ​នៅ​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក Honda Scoop ពណ៌​ស ផ្លាកលេខ ភ្នំពេញ ១JM-២២០១ មកពី​ក្រោយ​ឆក់​ខ្សែ​កមាស ០១​ខ្សែ (​ទម្ងន់​០៥​ជី​) និង​ធាក់​ជនរងគ្រោះ​ដួល​លើផ្លូវ​របួស​ជង្គង់​ស្តាំ រួច​ជិះ​គេចខ្លួន​។ លុះដល់​ថ្ងៃទី​០៩-០៨-២០២២ ម៉ោង ០៧​និង​០០​នាទី សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ នៅ​ភូមិ​កើតហេតុ ដកហូត​ខ្សែក​ជនរងគ្រោះ រួម​នឹង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ អំពៅ​សាកសួរ​។

នគរបាល​បាន​បន្ត​ថា កន្លងមក​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស ០៧​ខែ ក្នុង​ឆ្នាំ​២០១៩ ពីបទ លួច។ លទ្ធផល​ធ្វើ​តេ​ស្តទឹកនោម​ជនសង្ស័យ វិជ្ជមាន (​មាន​សារធាតុ​ញៀន​)៕

ដោយ ៖ ន​រា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម