Connect with us

សន្តិសុខសង្គម

កម្លាំង​អាវុធហត្ថ​ចុះជួយ​ជម្លៀស​ពលរដ្ឋ​ត្រូវ​ជំនន់​ទឹកភ្លៀង​ជន​លិច

បានផុស

នៅ

​រតនគីរី​ ៖ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដឹកនាំ​កម្លាំង​ចុះជួយ​ជម្លៀស​ប្រជាពលរដ្ឋ ទៅ​ទីទួល​មានសុវត្ថិភាព បន្ទាប់ពី​ផ្ទះសម្បែង​របស់​ពួកគាត់ ដែល​រស់នៅ​តាម​ដង​ទន្លេស្រែពក ត្រូវបាន​ជន់​លិច ខណៈ​ភ្លៀង​ធ្លាក់​នៅតែ​បន្ត​រាល់​យប់​រាល់ថ្ងៃ​មិន​ឈប់​នោះ​។

នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ជួយ​អន្តរាគមន៍​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​លិច លំនៅឋាន​និង​ជួយ​ដឹកជញ្ជូន​សម្ភារ​ទ្រព្យសម្បត្តិ ក៏ដូចជា​សត្វពាហនៈរ​បស់​ពួកគាត់ ទៅរក​ទីទួល​សុ​វត្ថិ​ភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន កំពុង​មមាញឹក​ក្នុងការ​ដឹកជញ្ជូន​ទ្រព្យសម្បត្តិ និង​ទាំង​ប្រជាពលរដ្ឋ​ផង​នោះ លោក​ក៏បាន​ដាក់​បញ្ជា​ដល់​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចុះជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់​ពេលវេលា មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​នេះ​ឡើយ​។ ត្រូវតែ​ទ្រាំ​២៤​ម៉ោង លើ ២៤​ម៉ោង ជាប់​ជាប្រចាំ ព្រមទាំង​សម្ភារ​សង្គ្រោះ​ដូចជា​ទូក​កា​រណូត ប្រេង ឲ្យ​បាន​គ្រប់គ្រាន់ ទ្រាំ បង្ការ​គ្រប់​គោលដៅ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេលនេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុ​វត្ថិភាពផ្ទាល់ខ្លួន និង​ថែរក្សា​ទ្រព្យសម្បត្តិ​ឲ្យ​បានល្អ ជាពិសេស គឺ​កូនចៅ​តូចៗ ត្រូវតែ​

​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​ទឹក​កំពុង​ឡើង​ខ្លាំង អាច​នឹងមាន​ហានិភ័យ​ចំពោះ​ពួកគាត់ ម្យ៉ាងវិញទៀត ក៏ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​សត្វ​អា​សេ​រពឹស ព្រមទាំង​សុខភាព​របស់​ពួកគាត់​ផងដែរ​។

គួរ​បញ្ជាក់ថា នៅក្នុង​ខេត្តរតនគិរី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​នេះ មាន​ភ្លៀង​ធ្លាក់​២៤​ម៉ោង​ទាំង ៩​ក្រុង​. ស្រុក​។ ចំណែក​កំពស់​ទឹក​ទន្លេស្រែពក ស្រុក​លំផាត់ ឡើងដល់ ១២.៦០ ក្នុង​កំរិត​កំពស់​ទឹក​ប្រកាសអាសន្ន ១២.៥០​។ ចំណែក​ទន្លេសេសាន វើ​ន​សៃ​វិញ កំពស់​ទឹក ៥.៣២m ក្នុង​កំរិត​ប្រកាសអាសន្ន ៨.៥០m​។ ដូច្នេះ ទន្លេស្រែពក ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ជន់​លិច​បណ្ដើរៗ​ហើយ ចំណែក​ទន្លេសេសាន ពុំទាន់​ជន់​លិច​នៅឡើយ​ទេ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម