Connect with us

សន្តិសុខសង្គម

​អុជធូបសែន​ហើយមិននៅផ្ទះក៏ឆាប​ឆេះភ្លើងធូបជាមួយធុងដាក់អាកុលក្នុងហាងលក់វត្ថុអនុស្សាវរីយ៍

បានផុស

នៅ

ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង បានអុជធូបសែនរួចមិននៅផ្ទះក៏ឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុលបណ្ដាលឲ្យមានអណ្ដាតភ្លើងកើតឡើង។

ហេតុការណ៍នេះវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ មានករណីអគ្គិភ័យក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ករណីគ្រោះអគ្គិភ័យបានកើតឡើងកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅជួយពពន្លត់ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង។

លោកបន្ថែមថា ក្នុងហេតុការណ៍ឆេះនេះមានមន្ត្រីចរាចរណ៍ចំនួននាក់ដែលប្រចាំការនៅ ស្តុបសារៈមន្ទីរដែលមានឆន្ទះនិងស្មារតីគោរពស្រឡាញ់ ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានមើលឃើញផ្សែងខ្មៅ ពួកគាត់ មិនប្រកាន់តួនាទីនិងភារកិច្ចបាននាំគ្នារត់ទៅកន្លែងកើតហេតុពិនិត្យមើលឃើញថាមានភ្លើងឆេះក្នុងផ្ទះល្វែង១ខ្នងដែលម្ចាស់ផ្ទះមិននៅព្រោះឃើញទ្វារចាក់សោរខាងក្រៅ។

គ្រានោះគាត់បានរាយការណ៍មកមេវេនរួចក៏នាំគ្នាវ៉ៃសោរចូលទៅក្នុង ពេលវ៉ៃសោររបើកហើយក៏យកបំពង់អគ្គិភ័យអ្នកជិតខាងនិងបំពង់អគ្គិភ័យដែលលោកស្នងការបំពាក់នឹងម៉ូតូរបស់ក្រុមអន្តរាគមន៍នគរបាលចរាចរណ៍ ទៅបាញ់ពន្លត់នៅក្នុងផ្ទះ ស្របគ្នាពេលនោះក៏មានរថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបទៅដល់ផងដែរ។លោកបន្ថែមថា ដោយមានកិច្ចសហការគ្នាល្អ អគ្គិភយ័ដែលឆាបឆេះនោះបានរលត់ទាំងស្រុងទៅវិញនៅម៉ោង ១២​និង២៥នាទីថ្ងៃខែដដែល។

លោកបញ្ជាក់ទៀតថា ករណីអគ្គិភ័យនេះ គឺបណ្តាលមកពី អុជធូបសែន ហើយម្ចាស់មិននៅផ្ទះ រួចឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុល បណ្ដាលឲ្យមានអណ្ដាតភ្លើងកើតឡើង៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

កីឡា១៨ នាទីutes មុន

Cristian បង្ហាញ​ឆន្ទៈ​លេង​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​ទៀត​​​ដើម្បីគោល​ដៅ​សំខាន់​ពីរ

ស្វាយកែវរមៀត
ព័ត៌មានជាតិ២៣ នាទីutes មុន

ស្វាយកែវរមៀត នាំចេញទៅលក់នៅទីផ្សារ វៀតណាមជាង១០០តោន ក្នុង១ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៥៧ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម