Connect with us

សន្តិសុខសង្គម

អធិការខណ្ឌពោធិ៍សែនជ័យ ឲ្យក្រុមអ្នកជិះម៉ូតូ​បើក​ផ្លូវរថយន្តពេទ្យ ផ្អាកជាបន្ទាន់ ករណីមិនធ្វើតាម នឹងមានវិធានការតឹងរ៉ឹងបំផុត

បានផុស

នៅ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការតឹងរ៉ឹងបំផុតជំពោះក្រុមអ្នកជិះម៉ូតូបើកផ្លូវរថយន្តសង្គ្រោះ (ឡានសាមុយ) បន្ទាប់ពីធ្លាប់បានឃាត់ខ្លួនយកមកអប់រំម្តងហើយតាមបញ្ជារបស់ថ្នាក់ដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៥ ខែសីហា នេះ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្ញុំបាទសូមជម្រាបជូនម្តងទៀត ចំពោះក្រុមម៉ូតូដែលបានជិះបើកផ្លូវពីមុខរថយន្តពេទ្យ (ឡានសាមុយ) សូមមេត្តាផ្អាកជាបន្ទាន់ ព្រោះថា រថយន្តពេទ្យ គាត់មានសារ៉ែនរបស់គាត់ហើយ ម្យ៉ាងទៀតវាអាចធ្វើឲ្យគ្រោះថ្នាក់ដល់បងប្អូនដែលជិះពីមុខរថយន្តពេទ្យ ។

លោកវរសេនីយ៍ឯក ម៉ន វុធី ក៏បានបញ្ជាក់ថា ថ្ងៃមុនកម្លាំងនគរបាលបានឃាត់យកមកអប់រំម្តងហើយ ឃាត់តាមបញ្ជារបស់ថ្នាក់ដឹកនាំ ប៉ុន្តែម្តងនេះ បើកម្លាំងលោកឃាត់បានទៀត គឺនឹងមានវិធានការតឹងរ៉ឹងបំផុត។ លោកថា «និយាយតាមត្រង់ខ្ញុំមើលទៅដូចឆ្គងភ្នែកណាស់ ជិះលើកដៃ លើកជើង ស៊ីផ្លេទិតទូតៗ មើលទៅរញេរញ៉ៃពេញផ្លូវ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម