សន្តិសុខសង្គម
សមត្ថកិច្ចបង្ក្រាបសាច់សត្វសុនខ(ឆ្កែ)ពិឃាដរួចប្រមាណជាង១តោនយកទៅដុតកម្ទេចចោល
សៀមរាប ៖ សាច់សត្វសុនខ(ឆ្កែ)ក្លាសេពិឃាដរួចប្រមាណជាង១តោន ដែលឈ្មួញដឹកចេញពីតាមបណ្តាខេត្តផ្សេងៗឆ្លងកាត់សៀមរាប បម្រុងយកទៅលក់នោះ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បង្ក្រាបរួចបានយកទៅដុតកម្ទេចចោល។

ការដុតកម្ទេចចោលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំពីសំណាក់តំណាងអយ្យការអមសាលដំបូងខេត្ត,លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប និងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី១៦នេះថា នៅវេលាម៉ោង ០១និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មន្ត្រីជំនាញបានឃាត់រថយន្ត ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពត 2A.1924 មានបទល្មើសដឹកសត្វសុនខ ក្លាសេ(ពិឃាដរួច)ចំនួន៣ធុងធំ និង១ធុងតូច ចំនួន ១៣៤ក្បាល ទម្ងន់ប្រមាណ ១៣០០គីឡូក្រាម ប្រព្រឹត្តដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកបន្តថា តាមការឆ្លើយបំភ្លឺពីម្ចាស់ សត្វសុនខទាំងនេះបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ដោយមានការចូលរួមណែនាំពីលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកង៉ិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប នៅម៉ោង៣និង០០នាទីល្ងាច ថ្ងៃដដែល ក្រុមការងារដោយមានការរៀបចំពីមន្ត្រីជំនាញ បានអនុវត្តដោយការដុតកម្ទេច និងកប់ តាមវិធានការបសុពេទ្យ។ ចំណែករថយន្តដឹកសត្វសុនខ មន្ត្រីជំនាញយកមករក្សាទុកនៅមន្ទីរកសិកម្ម រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។

លោក ព្រំ វិច បានសំណូមពរចំនួន៣ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ ទី៣ចំពោះអ្នកនិយមពិសាសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកហូបនិងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។

សូមរម្លឹកថា ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ និងជំរុញឲ្យមានការឈប់ជួញដូរសាច់សុនខ(ឆ្កែ) ដើម្បីលើកមុខមាត់នៃខេត្តទេសចរណ៍ និងដើម្បីការពារសុខភាពពលរដ្ឋផងដែរ៕
ដោយ ៖ កុសល


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ