សន្តិសុខសង្គម
សម្តេចតេជោបញ្ជាឲ្យអភិបាលខេត្ត ចុះពិនិត្យ រឿងផ្ទៃអាងភាស ក្រោយតវ៉ាពីពលរដ្ឋ
កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យ និងជួបជាមួយប្រជាពលរដ្ឋនៅចំណុចអាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលពលរដ្ឋដែលអះអាងថា អាស្រ័យផលជាក់ស្តែង។

លោក សុខ លូ បានបញ្ជាក់តាមគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១៦សីហាឱ្យដឹងថា ការចុះមកនេះគឺ ដោយអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យចុះពិនិត្យបងប្អូនប្រជាពលរដ្ឋ ដែលបានអះអាងថាបានអាស្រ័យផលនៅក្នុងអាងភាសនៅស្រុកឯកភ្នំនេះ។
លោក សុខលូ បានបញ្ជាក់ថា៖ «ប្រយោជន៍រាស្ត្រត្រូវតែការពារ តែប្រយោជន៍រួម ប្រយោជន៍រដ្ឋក៏ត្រូវតែរក្សាដែរ…..!»។
សូមបញ្ជាក់ថា ការដែលប្រមុខរាជរដ្ឋាភិបាលដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្តបាត់ដំបងចុះពិនិត្យនេះ ក្រោយពេលដែលប្រជាពលរដ្ឋប្រមាណជិត១០០នាក់ ក្នុងចំណោមជាង២០០គ្រួសារ ដែលរួមមានទាំងអ្នកអាស្រ័យផល អ្នករស់នៅលើខ្នងអាង និង ប្របមាត់ស្ទឹងជាប់អាង បានលើកគ្នាមកតវ៉ាមិនឱ្យគ្រឿងចក្របន្តកាយយកអាចម៍ដីលើស្រែរបស់ពួកគាត់ ដែលប្រជាពលរដ្ឋអះអាងថា ដីពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ ១៩៨៣មក។
លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំបានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ចុះមកទីតាំងដីអាងភាសនេះ គឺដើម្បីមកជួបប្រជាពលរដ្ឋនិងពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីរៀបចំស្នើសុំទៅសម្តេចកាត់ឆ្វៀលចំពោះប្រជាពលរដ្ឋ ដែលអាស្រ័យផលយូរមកហើយ។


លោកអភិបាលស្រុកបានបន្ថែមថា កន្លងទៅអាជ្ញាធរ មិនទាន់មានការសិក្សាច្បាស់នៅឡើយ ថាតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលអាស្រ័យផលជាក់ស្តែងនិងយូរនៅទីនេះ ដោយកន្លងមកធ្លាប់តែជួបសម្របសម្រួលជាមួយប្រជាពលរដ្ឋ២៣គ្រួសារ ដែលអះអាងថាបានអាស្រ័យផលជាប់រហូតតាំងពីឆ្នាំ១៩៨៣ មក ដល់បច្ចុប្បន្ននេះលើផ្ទៃដីជាង៣០ហិកតា។ ប៉ុន្តែនៅមានប្រជាពលរដ្ឋដែលនៅខាងលិច និងខាងជើងអាងភាស ក៏អាស្រ័យផលយូរដែរ តែមិនទាន់ដឹងប៉ុន្មានគ្រួសារ ដែលអាជ្ញាធរនិងមន្រ្តីជំនាញនឹងចុះសិក្សាលម្អិតរាយការណ៍ជូនថ្នាក់ដឹកនាំ។
លោក ម៉ឹល សុផល ៖ « អាជ្ញាធរនឹងចុះធ្វើការសិក្សា ឥឡូវនេះខ្ញុំកំពុងតែធ្វើរបាយការណ៍ លម្អិតពីអាងភាសនេះ រាយការណ៍ជូនឯកឧត្តមអភិបាលខេត្តសិន»។
បើតាមអាជ្ញាធរបញ្ជាក់ថា ដីអាងភាសនេះស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម លើផ្ទៃដីចំនួន ១៩០០ហិកតា ស្ថិតនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង។ បច្ចុប្បន្ននេះក្រសួងធនធានទឹក តាមរយៈ រដ្ឋបាលខេត្ត ជាជំហានដំបូង អនុញ្ញតឱ្យក្រុមហ៊ុនពីរ កាយអាចម៍ដីលើផ្ទៃដី១០០ហិកតា ជម្រៅ៤ម៉ែត្រសិន ដើម្បីស្តុកទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ និងមាន គម្រោងអភិវឌ្ឍន៍បន្ថែមទៀត បើតាមប្រភពអោយដឹងថាដីអាងភាសនេះ ក៏មានដីអ្នកមានទ្រព្យសម្បត្តិធំៗនៅទីនោះដែរ ដែលអ្នកខ្លះមានខ្ទង់ រយហិចតា ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ នាពេលកន្លងមក ហើយអាជ្ញាធរបានអះអាងថាការតវ៉ា របស់ពលរដ្ឋនេះក៏មានអ្នកញុះញង់នៅពីក្រោយផងដែរ ។ បើតាមហាងឆេងដី ជាប់អាងភាសនេះ (ក្រៅអាង ) ប្រជាពលរដ្ឋ បានអោយដឹងថា មានតម្លៃ១ហិចតា រហូតដល់៥ទៅ៧ម៉ឺនដុល្លារ ដោយសារតែតំបន់ក្បែរ នេះមានការ ពុះដីឡូត៍លក់ ព្រោងព្រាត ហើយតំបន់នេះលឺថា ជាប់គម្រោងផ្លូវ កាត់ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅ សៀមរាប ផងដែរ៕
អត្ថបទ: សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត