សន្តិសុខសង្គម
ជនឆ្លៀតឱកាសពេលទឹកកំពុងឡើងនាំគ្នាមកសាងសង់រោង អាជ្ញាធរចុះរុះរើ
ភ្នំពេញ ៖ សំណង់មិនរៀបរយជាច្រើនរោងត្រូវបានជនឆ្លៀតឧកាសនាំគ្នាមកសាងសង់ខុសច្បាប់លើដីរដ្ឋមាត់ច្រាំងទន្លេដោយខុសច្បាប់។
ហេតុការណ៍ចុះរុះរើសំណង់មិនរៀបរយនេះ បានធ្វើឡើងនៅវេលាម៉ោង១៥រសៀលថ្ងៃទី១៧ខែសីហានេះ។
យោងតាមប្រភពពីលោក នេត ឆាន់ ចៅរងទី១សង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា សំណង់មិនរៀបរយដែលលោកដឹកនាំកម្លាំងមករុះរើនេះគឺស្ថិតនៅក្នុងភូមិដើមចាន់ ដើមចាន់១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលជនឆ្លៀតឧកាសមកលួចសង់ប្រមាណជា១០រោងខណៈទឹកទន្លេកំពុងហក់ឡើងស្ថិតនៅមាត់ច្រាំង។
លោក នេត ឆាន់ បានបញ្ជាក់ថា អ្នកដែលមកលួចសាងសង់នេះគឺមិនដឹងជាមកពីណាពីណីទេគឺមកលួចសង់ដោយខុសច្បាប់ហើយអាជ្ញាធរបានសម្រេចរុះរើដោយមិនពន្យារពេលឡើយ។ ហើយក្នុងនោះអាជ្ញាធរនិងមិនលើកលែងចំពោះជនទាំងឡាយណា ដែលមកលួចសង់រោងខុសច្បាប់ជាបន្តឡើយ៕
ដោយ ៖ នរា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ