សន្តិសុខសង្គម
ភូមិសាស្ត្រមួយចំនួន នៅក្រុងសៀមរាបបានរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង
សៀមរាប ៖ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថាន ភាពជំនន់ទឹកភ្លៀងដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបាន ដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកអភិបាលក្រុងក៏បានជម្រាបជូន ពីមូលហេតុនៃការជន់នេះ គឺ ដោយស្ថានភាពទឹកភ្លៀងធ្លាក់មានកម្រិតខ្លាំង និងរយៈពេលយូរច្រើនម៉ោង ហើយមិនមាន ការបើកមុខទឹកភ្លាមៗ ដើម្បីទម្លាក់ចូលទៅកំណាត់ដងស្ទឹងសៀមរាបប៉ែកខាងក្រោម(ទ្វារទឹក អតីតកសិដ្ឋានចិញ្ចឹមក្រពើ) ក៏ព្រោះតែថ្នាក់ដឹកនាំត្រូវតាមដានមើលស្ថានភាពកម្រិត ទឹកភ្លៀង បើអាចគ្រប់គ្រងបាន គឺបញ្ចៀសឱ្យបាន ព្រោះមិនចង់ឱ្យមានផលប៉ះពាល់ ដល់ ការដ្ឋាន កែលម្អ និងការស្តារកំណាត់ដងស្ទឹងសៀមរាបជំហាន២ ដែលកំពុងដំណើរការឡើយ និង ដើម្បីរួមចំណែកធ្វើឱ្យក្រុងសៀមរាបកាន់តែមានសោភណភាពល្អស្អាត និងមានវិសាលភាព ធំទូលាយជាងមុន ផ្សារភ្ជាប់ទៅដល់តំបន់ជាយក្រុងសៀមរាប។ តែទីបំផុត ទោះបី មានផល ប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ត្រូវគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលមានសារៈសំខាន់ជាងអ្វីៗទាំងអស់។

លោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំចាក់ ដីបំពេញដើម្បីអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ឬសាងសង់សំណង់ផ្សេងៗ សូមចូលរួមគិតគូរ និង ថែរក្សាប្រព័ន្ធរំដោះទឹកភ្លៀងចៀសវាងបង្កជាផលរំខាន ដល់ការរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋដទៃទៀតផងដែរ៕
ដោយ ៖ គឿនវេត


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់