សន្តិសុខសង្គម
ព័ត៌មានបឋម ៖ កើតមានអំពើហិង្សា នៅកាស៊ីណូមួយកន្លែងនៅស្រុកកោះធំ តែមិនទាន់ដឹងមូលហេតុ
វេលាថ្ងៃត្រង់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ មានករណីអំពើហិង្សាមួយបានកើត ដោយគេឃើញមានមនុស្សរត់ចេញពីអគារមួយកន្លែងជាច្រើននាក់ ដោយអ្នកខ្លះមានកាន់ដំបងផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងកាស៊ីណូដំរី ២ តំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពព័ត៌មានបឋម បានឲ្យដឹងថា ករណីនេះ កើតឡើងដោយសារតែមានការរក្សាទុកមនុស្សមួយក្រុម ក្នុងកាស៊ីណូមួយកន្លែង ដោយពីដំបូងមានការភូតកុហកថា ជ្រើសរើសបុគ្គលិកទៅធ្វើការនៅកាស៊ីណូខេត្តព្រះសីហនុ តែបែរជាយកពួកគេទៅទុកនៅតំបន់ជ្រៃធំទៅវិញ។ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍នេះ មានការប្រទាញប្រទុងគ្នា រហូតកើតមានអំពើហិង្សា និងមានមនុស្សសំរុករត់ចេញមកក្រៅជាច្រើននាក់ ហើយខ្លះទៀតក៏រត់ចូលទឹកថែមទៀត។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់យ៉ាងខ្លីថា ករណីនេះ លោកមិនទាន់ដឹងមូលហេតុនៅឡើយទេ ដោយលោកកំពុងឲ្យមន្ត្រីជំនាញសាកសួរជាមួយក្រុមហ៊ុន៕
អត្ថបទ៖ ឆៃ យ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត