សន្តិសុខសង្គម
នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឲ្យស្រាវជ្រាវករណីបុគ្គលឈ្មោះ ជា វុទ្ធី ចោទប្រកាន់មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង
លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឲ្យរៀបចំក្រុមការងារ ដើម្បីចុះធ្វើការត្រួតពិនិត្យស្រាវជ្រាវឲ្យឃើញការពិត ករណីបុគ្គលឈ្មោះ ជា វុទ្ធី ចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមន្ត្រីអាវុធហត្ថមួយរូបទៀតថា បានសម្លុត និងគំរាមកំហែងទៅលើរូបខ្លួន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយជាច្រើន អំពីការស្នើសុំអន្តរាគមន៍របស់ឈ្មោះ ជា វុទ្ធី ទៅព្រឹទ្ធសភា និងទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងករណីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងមួយរូបទៀតថា ប្រើប្រាស់អំណាច តួនាទីសម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាពីតុលាការ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី ១៩ ខែសីហានេះថា កងរាជអាវុធហត្ថបានទទួលព័ត៌មាននេះ ជាច្រើនថ្ងៃមកហើយ។ ក្នុងនោះ លោកក៏បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងសេចក្តីបញ្ជាក់របស់តំណាងអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង អំពីរឿងហេតុនេះ ដូចខាងក្រោម៖
ទី១-នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ មានករណីជីករុករករ៉ែដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត ដោយលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បានចុះផ្ទាល់ក្នុងការដឹកនាំនិងសម្របសម្រួលនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា វុទ្ធី មកសាកសួរនៅកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា លោកបានសម្របសម្រួលនីតិវិធី និងសម្រេចឲ្យឃាត់ខ្លួនដើម្បីសួរនាំ រហូតបញ្ជូនសំណុំរឿងនិងឈ្មោះ ជា វុទ្ធី ទៅដល់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្ត។
ទី២-លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា រូបលោក និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ មិនបានសម្លុត គំរាមកំហែងទៅលើឈ្មោះ ជា វុទ្ធី ដូចការចោទប្រកាន់នោះឡើយ។ ទោះយ៉ាងណា កងរាជអាវុធហត្ថ នៅតែទទួលយកពាក្យបណ្ដឹង នឹងធ្វើការស្រាវជ្រាវរកការពិត ពីព្រោះកងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ការពារ បម្រើ សង្គ្រោះប្រជាជន គ្រប់កាលៈទេសៈ និងត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ផងដែរ។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឲ្យរៀបចំក្រុមការងារ ដើម្បីចុះធ្វើការត្រួតពិនិត្យ ស្រាវជ្រាវឲ្យឃើញការពិត ទាំងការដឹកនាំបញ្ជា និងការកសាងនីតិវិធី។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវីប្តឹងបុគ្គលនោះវិញ ក្នុងករណីរកមិនឃើញកំហុស ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់យោធិន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីការពារអង្គភាព និងបុគ្គលិកនៃកងរាជអាវុធហត្ថ៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ