Connect with us

សន្តិសុខសង្គម

ហ៊ី​យ៉ាន់​ដាយ​ដឹក​ដីខ្សាច់​បើក​លឿន​យក​ចង្កូត​មិនទាន់​ បុក​បង្កាន់​ដៃ​ស្ពាន​ធ្លាក់​ផ្ងារពោះ នៅ​ស្រុក​វើ​ន​សៃ

បានផុស

នៅ

រតនគិរី ៖ រថយន្ត​ដឹក​ដីខ្សាច់​បុក​បង្កាន់​ដៃ​ស្ពាន​ កាលពី​ជំនាន់​ដើម​បាក់​អស់​ជាច្រើន​កំណាត់ ហើយ​ធ្លាក់ចូល​នៅ​ក្រោម​ស្ពាន​សំណាងល្អ​តៃកុង​លោត​ចុះ​ទាន់​វេលា​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលា​ម៉ោង​៣​និង​៥៨​នាទី​រសៀល ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ ត្រង់ចំណុច​ស្ពាន​អូរ​តាង ស្ថិតនៅ​ក្នុងភូមិ វ៉ង ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ បាន​បុក​បង្កាន់​ដៃ​ស្ពាន​ហើយ​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្រោម​ស្ពាន​ខ្ទេច​អស់​រថយន្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទឺ នូ​ថង អធិការ​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​តាម​ទូរសព្ទ​នៅ​ថ្ងៃទី​១៩​សីហា​ថា រថយន្ត​១​គ្រឿង​បើកបរ​ពី​ជើង​ទៅ​ត្បូង មកដល់​ត្រង់​ចំណុច​កើតហេតុ​បាន​គាំង​ចង្កូត​កាច់​មិន​មក ក៏​ជ្រុល​ចង្កូត​បុក​និង​បង្កាន់​ដៃ​ស្ពាន​ហើយ​ជ្រុល​ធ្លាក់ចូល​ក្រោម​ស្ពាន​តែម្តង ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ គ្រាន់តែ​ខូចខាត​រថយន្ត​តែប៉ុណ្ណោះ​។

លោក​ថា រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2007​បាន​ដឹក​ដីខ្សាច់​ពេញប្រៀប​រថយន្ត​ចេញពី​ចំណុច​កា​ចូ​ន​នៃ​ស្រុក​វើ​ន​សៃ ប៉ុន្តែ​ការបាក់​បង្កាន់​ដៃ​ស្ពានថ្ម​នោះ តួនាទី​នេះ​ទុក​ឲ្យ​ខាង​ដេប៉ូ​ខ្សាច់​ទៅ​សម្របសម្រួល​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ដើម្បី​ជួសជុល​ធ្វើ​សង​ឡើងវិញ​។

​តៃកុង​រថយន្ត​ឈ្មោះ រក្សា ភេទ​ប្រុស ប៉ុន្តែ​ដោយបាន​ដឹងខ្លួន​ទាន់​មុន​បាន​លោត​ចុះ​ពីលើ​រថយន្ត​រួច​ផុតពី​ជីវិត មិនមាន​ប៉ះពាល់​ដល់​អ្នកដទៃ​នោះទេ​។

ប្រភព​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​បង្ក​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អេង ជា​ថៅកែ​បូម​ខ្សាច់​នៅ​ភូមិ​កា​ចូ​ន​លើ ឃុំ​កា​ចូ​ន​ស្រុក​វើ​ន​សៃ ហើយ​មាន​ដេប៉ូ​ស្តុក​ខ្សាច់​នៅ​ស្រុក​បរ​កែវ ខេត្ត​រតនគីរី​ផងដែរ​។

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ដីខ្សាច់​ខាងលើនេះ ដឹក​ធ្ងន់​ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​មិនបាន​ប្រុងប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​បុក​បង្កាន់​ដៃ​ស្ពាន​ថ្ម​ក្រឡាប់​ធ្លាក់ចុះ​ពីលើ​ស្ពាន​។

​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា រថយន្ត​ដឹក​ដីខ្សាច់​ទាំងនេះ ដឹក​លើស​ចំណុះ​បង្ក​ឲ្យ​ខូចខាត​ស្ពាន ផ្លូវថ្នល់​ជាច្រើន​កន្លែង ចាប់ពី​ស្រុក​វើ​ន​សៃ​ចូលមក​ក្រុង​បាន​លុង មិន​ខ្វល់​ពី​ខូចខាត​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ខំ​ថែទាំ​និង​ជួសជុល​ជា​រៀងរាល់ថ្ងៃ​។ គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម