Connect with us

សន្តិសុខសង្គម

ចាប់ខ្លួន​មន្ត្រី​ម្នាក់​បញ្ជូនទៅ​តុលាការ រឿង​ស៊ីដាច់​ប្រាក់​៣ម៉ឺន​ដុល្លារ ដើម្បីរត់​ការចូល​ក្របខណ្ឌ​ប៉ូលិស

បានផុស

នៅ

ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ បា​នប​ញ្ជូន​បុគ្គល​ជា​មន្ត្រីរាជការ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ស៊ីដាច់​ប្រាក់​អ្នក​ដទៃ​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​រត់​ការចូល​ក្របខណ្ឌ​នគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​មានឈ្មោះ ចាន់ សំ​មុនី ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជា​មន្ត្រីរាជការ​បម្រើកា​រងារ​នៅ​ក្រសួង​មួយ ស្នាក់​នៅផ្ទះ​លេខ​៣៨Eo ផ្លូវ​លេខ​១៥៨ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ។ ជនសង្ស័យ​ត្រូវបាន​សម​ត្ថ​កិច្ច​ឃាត់ ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក សេង ហៀ​ង ព្រះរាជ​អាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿង ឆបោក និង សមគំនិត​ក្នុង​អំពើ មិន​បំពេញ​កាត​ព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន។

ករណី​ខាងលើនេះ​ផ្តើមចេញពី​ជនសង្ស័យ​បានទទួល​យកប្រាក់​អ្នក​ដទៃ ប្រមាណ​៣ម៉ឺន​ដុល្លារ​អាមេរិក ថា​យក​ទៅ​រត់ការ​ដើម្បី​ចូល​ក្របខណ្ឌ​នគរបាលជាតិ ប៉ុន្តែ​នៅពេល​យកប្រាក់​ទៅធ្វើ​ការ​បែ​រជា​មិនបាន​ជោគជ័យ ទើបត្រូវ​ម្ចាស់​ប្រាក់​គេ​ប្តឹង​ឲ្យ​សម​ត្ថ​កិច្ច​ចាប់ខ្លួន។ យ៉ាងណាក្តី​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​នៅ​សម​ត្ត​កិច្ច​ថា ខ្លួន​គ្រាន់ តែ​ជា​សាក្សី​ដឹងឮ នឹង​នាំ​ដើមបណ្តឹង​ទៅ​ជួប​ស្ត្រី​ម្នាក់ទៀត ឲ្យ​ជួយ​រត់ការ​ក្នុង​រឿងនេះ​ទេ លុយកាក់​ស្ត្រី​នោះ​ក៏​ជា​អ្នកទទួល​ដែរ ដូច្នេះ​គួ​តែ​ឲ្យ​គេ​រួច​ផុតពី​ការចោទប្រកាន់​វិញ។

នៅ​ថ្ងៃ​ទី​១៩ ខែសីហា សំណុំ​រឿងនេះ​ត្រូវបាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ នឹង​បាន​ចាត់​បញ្ជូន​ទៅខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជនសង្ស័យ​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម