Connect with us

សន្តិសុខសង្គម

ប្រើប្រាស់ថ្នាំញៀនហួសកំណត់កូនប្រុស ដុតផ្ទះឪពុក ម្តាយខ្លួនឯងឆេះគ្មានសល់

បានផុស

នៅ

ខេត្តបាត់ដំបង ÷ ផ្ទះមួយខ្នងដែលសង់ឡើងអំពីថ្មក្រោម ឈើលើ ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្ទេចទាំងស្រុង ដោយសារស្នាដៃកូនប្រុស ដែលបានប្រើប្រាស់ថ្នាំញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ករណីដុតផ្ទះខ្លួនឯងនេះ បានកើតឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៥ និង ១០ នាទី ល្ងាច នៅចំណុច ភូមិដូង  ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

 ករណីភ្លើងឆេះនេះ បានបំផ្លាញផ្ទះ១ខ្នង ធ្វើអំពីឈើលើ  ថ្មក្រោមដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ មានបណ្តោយ ១២ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ជាផ្ទះរបស់ឈ្មោះ ឈិត ស៊ង ភេទប្រុស អាយុ ៧៦ ឆ្នាំ រស់នៅ ក្រុមទី២  ភូមិ ឃុំកើតហេតុខាងលើ បណ្តាលអោយឆេះអស់ទាំងស្រុង ។ 

ភ្លាមៗកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាណន់ ជួយពន្លត់ រួមជាមួយនិងរថយន្តកែច្នៃ ដើម្បីទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃ។

លោកវរសេនីយ៍ឯក ប៉ាន់  វ៉ាន់នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានបញ្ជាកម្លាំងឱ្យឃាត់ខ្លួនកូនបង្កើត ឈ្មោះស៊ង  សំរស់ ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលជាអ្នកដុតបំផ្លាញ (ជាមនុស្សប្រើប្រាស់ថ្នាំញៀន ) ដើម្បីនាំខ្លួនយកទៅកាន់អធិការដ្ឋានហើយ ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៤ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

ជីវិតកម្សាន្ដ៤ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៥ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម