សន្តិសុខសង្គម
ចាប់ខ្លួនមុខសញ្ញាលួច និងប្លន់យ៉ាងសកម្ម២នាក់បញ្ជូនទៅតុលាការ
មុខសញ្ញាកាច់សោរកម៉ូតូ និងមុខសញ្ញាប្លន់ដែលទើបចេញពីពន្ធនាគារត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តាមក្របួចយកមកវិញ បន្ទាប់ពីជនសង្ស័យទាំងពីររូបនេះ បន្តធ្វើសកម្មភាពកាច់សោរម៉ូតូដដែលឡើងវិញ។
ការឃាត់ខ្លួននេះបានធ្វើឡើងក្រោយពីសមត្ថកិច្ចទទួលបានរបាយការណ៍ថា មានករណីកាច់សោរ.ក ម៉ូតូចំនួន២គ្រឿងជាប់ៗគ្នា ក្នុងភូមិសាស្ត្រតែមួយ គឺនៅថ្ងៃទី១៨ និងទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលម៉ូតូម៉ាកឌ្រីមទាំង២គ្រឿង ជារបស់ឈ្មោះ ហាក់ សាវ៉ុង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល និងឈ្មោះ សាន សុខា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខណ:ដែលជនរងគ្រោះទុកម៉ូតូចោលនៅលើផ្លូវរួចចុះទៅច្រូតស្មៅគោនៅក្នុងស្រែ។
លោកវរសេនីយ៍ទោ វ៉ាន់ តារា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបបានបញ្ជាក់ថា ក្រោយពីលោកទទួលបានរបាយការណ៍ចុងក្រោយភ្លាម លោកបានចុះប្រតិបត្តិការស្រាវជ្រាវតែប៉ុន្មានម៉ោងប៉ុណ្ណោះ គឺនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែសីហា មុខសញ្ញាសង្ស័យចំនួន២នាក់ត្រូវបានឃាត់ខ្លួន ១.ឈ្មោះ យិន យូហួរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និង២.ឈ្មោះ លឹម ហេង ហៅទី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិនំក្រៀប សង្កាត់ព្រះស្តេច ក្រុងបាត់ដំបង។
យោងតាមចម្លើយសារភាពគឺពួកគេពិតជាបានធ្វើសកម្មភាពកាច់សោរ.ក ម៉ូតូចំនួន២លើកផ្ទួនគ្នាពិតប្រាកដ ប៉ុន្តែមិនបានបញ្ចេញលក់ទៅណាទេដោយរកទីផ្សារមិនទាន់បាន។
លោកនាយរងការិយាល័យ វ៉ាន់ តារា បានបន្ថែមថា មុខសញ្ញាឈ្មោះ យិន យូហួរ ធ្លាប់ជាប់ពន្ធនាគាររយ:ពេល៦ខែ តាំងពីដើមឆ្នាំ២០២២ ពីបទលួចកាច់សោរ.ក ម៉ូតូហើយចេញមកវិញនៅថ្ងៃទី១៨ ខែកក្កដា និងចាប់ធ្វើសកម្មភាពចាស់ នៅថ្ងៃទី១៨ សីហា ។ រីឯមុខសញ្ញាឈ្មោះ លឹម ហេង ហៅទី ធ្លាប់ជាប់ពន្ធនាគារ កាលពីអំឡុងឆ្នាំ២០១៣ រយ:ពេល២ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ ដោយមុខសញ្ញារូបនេះ លោកជាអ្នកចាប់ផ្ទាល់ដៃ ដោយសារជននេះបានធ្វើសកម្មភាពនាំនារីទៅដេកនៅផ្ទះសំណាក់ រួចចងនារីនៅក្នុងបន្ទប់ប្លន់យកម៉ូតូតែម្តង ដោយសកម្មភាពនេះគេបានធ្វើចំនួន៣ករណី ទើបចាប់ខ្លួនបាន ។
នៅក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿង ដែល២គ្រឿងជារបស់ជនរងគ្រោះ និង២គ្រឿងទៀត ជារបស់មុខសញ្ញា បច្ចុប្បន្មជនសង្ស័យទាំង២រូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់បញ្ជូនទៅកាន់សាលាដំបូងហើយក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ