សន្តិសុខសង្គម
ក្រុមចោរលួចគាស់កុដិព្រះសង្ឃនៅស្រុកពួក យកទ្រព្យសម្បត្តិអស់ប្រមាណ១ពាន់ដុល្លារ
សៀមរាប ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមចោរបានឆ្មក់ចូលទៅលួចគាស់កុដិ ព្រះសង្ឃក្នុងវត្តអំពិល យកទ្រព្យសម្បត្តិអស់ប្រមាណជាង១ពាន់ដុល្លារ រួចគេចខ្លួនបាត់។
ប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មានករណីអំពើលួចដោយមានស្ថានទម្ងន់ទោស (បុកខូចគ្រាប់មេសោទ្វារ ) កើតហេតុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ចន្លោះវេលាម៉ោង៧និង០០នាទី ត្រង់ចំណុច កុដិលោក ក្នុងវត្តអំពិល ស្ថិតភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ប្រភពបន្តថា ការបាត់បង់នេះកើតលើជនរងគ្រោះ ទី១ ឈ្មោះ គឹម លាង អាយុ ៣១ឆ្នាំ ជាព្រះសង្ឃ រស់នៅវត្តកើតហេតុខាងលើ មុនពេលកើតហេតុ នៅចន្លោះម៉ោង២ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះគាត់បានចេញទៅ ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប នឹងបានចាក់សោទ្វារបានត្រឹមត្រូវ។ លុះដល់ម៉ោងប្រហែល៧ ថ្ងៃដដែល គាត់បានត្រលប់មកដល់កុដិវិញ បានឃើញទ្វារកុដិបិទតែ មានស្នាមគាស់មេសោ ខណៈគាត់បើកទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមានការរើ កកាយ របស់របរនៅក្នុងនោះ ហើយពិនិត្យកន្លែងទុកកុំព្យូទ័រ ក៏បាត់ បង្កឡើងដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានគាស់បំផ្លាញសោទ្វារ ចូលលួចយក កុំព្យូទ័រចំនួនពីរគ្រឿង ទី១ម៉ាក DELL ពណ៌ខ្មៅ តម្លៃ ៦០០$ (ប្រាំមួយរយដុល្លារអាមេរិក) ទី២ ម៉ាក Asus ពណ៌ ស តម្លៃ ៣០០$ (បីរយដុល្លារ) និងទូរស័ព្ទ ១គ្រឿង ម៉ាក GALAXY TAP តម្លៃ ៣០០$ (បីរយដុល្លារ) ការបាត់បង់សរុប ១២០០$ (មួយពាន់ពីររយដុល្លារ)។
ប្រភពបន្ថែមថា ជនរងគ្រោះទី២ ឈ្មោះ ប៉ុច កុសលអាយុ៣៣ ឆ្នាំជាព្រះសង្ឃរស់នៅវត្តកើតហេតុខាងលើ មុនពេលកើតហេតុនៅ២០ខែសីហាឆ្នាំ២០២២ ជនរងគ្រោះគាត់បានចេញ ទៅធ្វើបុណ្យ នៅភ្នំពេញ បានចាក់សោបន្ទប់ ចាក់ទ្វារ (កុដិ) ខាងក្រៅ។ លុះដល់ ថ្ងៃទី២១ ខែឆ្នាំដដែល បានត្រលប់មកពីភ្នំពេញ មកដល់កុដិវិញ ស្រាប់តែឃើញទ្វារកុដិចំហទ្វារក្នុងបន្ទប់ (កុដិ) ហើយគាត់ចូលទៅឃើញមានស្នាម រើកកាយ ឥវ៉ាន់ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព បុកខូចគ្រាប់មេសោទ្វារ ការបាត់បង់ ទ្រព្យសម្បត្តិ (គ្មាន)។
ក្នុងហេតុការណ៍នោះគេឃើញមានកម្លាំងសមត្ថកិច្ចចម្រុះបាន ចុះស្រាវជ្រាវកន្លែងកើតហេតុ និងឃើញវត្ថុតាង មានបន្សល់ទុក មេសោដែលបុកបំផ្លាញខូច នៅកន្លែងកើតហេតុគ្មានបំពាក់កាំមេរ៉ាសុវត្ថិភាព គ្មានសាក្សីបានឃើញ ភិនភាគ តម្រុយជនសង្ស័យទេ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ កសាងនីតិវិធី។
មហាជនលើកឡើងថា នៅអំឡុងឆ្នាំ២០២២នេះ ករណីគាស់យកទ្រព្យសម្បត្តិនៅក្នុងស្រុកពួក បានកើតឡើងជាច្រើនលើក ហើយសមត្ថកិច្ចនៅទីនោះក៏នៅមិនទាន់វែកមុខរកជនសង្ស័យឃើញនៅឡើយ។ មហាជនសំណូមពរឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាចុះមកជួយទប់ស្កាត់ករណីចោរគាស់យកទ្រព្យសម្បត្តិនៅក្នុងស្រុកពួក ខេត្តសៀមរាប នេះផង៕
ដោយ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»