Connect with us

សន្តិសុខសង្គម

អភិបាលខេត្ត​ត្បូង​ឃ្មុំ ចុះត្រួតពិនិត្យ​ទីតាំង​បាក់ច្រាំង​ទន្លេ​ក្នុងឃុំទន្លេបិទ និងបន្តពិនិត្យទឹកទន្លេដែលកំពុងហក់ឡើង

បានផុស

នៅ

ត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំ​ក្រុមការងារចុះត្រួតពិនិត្យ​ទីតាំង​បាក់ចាំងទន្លេ​ក្នុង​ឃុំទន្លេបិទ និងបន្តចុះត្រួតពិនិត្យ​ទឹកទន្លេដែលកំពុងហក់ឡើងជាបន្តបន្ទាប់ ដែលអាចបង្ក​ជា​ហានិភ័យ​ដល់​ពលរដ្ឋ​ ដែល​រស់នៅតាមបណ្ដោយ​ដងទន្លេ ដើម្បីជម្លៀសរកទីទួលសុវត្ថិភាព ក្នុងស្រុក​ត្បូងឃ្មុំ និង​ស្រុកក្រូចឆ្មារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ការចុះពិនិត្យ​និង​សិក្សា​ករណី​បាក់​ច្រាំងទន្លេ​ខាងលើ​រួចមក ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បានដាក់​ចេញ​វិធានការ​ជាបន្ទាន់​ក្រោយពី​មានការ​សំណូមពរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ករណី​បាក់​ច្រាំងទន្លេ​នេះ។

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៏បាន​បញ្ជា​ចំនួន​២​ចំណុច ទី​១.​អាជ្ញាធរ ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀម​សម្ភារៈ​កម្លាំង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា ទី​២ ឯកឧត្តម នឹងធ្វើ​សំណើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឬ​វិធានការ​នានា​ការពារ​ការបាក់​ច្រាំងទន្លេ​នេះ ចំពោះមុខ ឯកឧត្តម​ចាត់​អោយ​អាជ្ញាធរ ជួយ​រុះរើ​ផ្ទះ ដែល​ប៉ះពាល់។

ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​តូចៗ ដើម្បី​ជៀសវាង​ពី​គ្រោះ​អកុសល​នានា ក្នុង​គ្រា​ទឹកជំនន់​នេះ និង​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព និង​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ ក្នុង​គ្រា​ជួប​គ្រោះ​ជំនន់ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ ឱ្យ​ស្រង់​ទិន្នន័យ​ផលដំណាំ សន្ទូង ស្រូវ របស់​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត ហើយក៏​ត្រូវ​ត្រៀមលក្ខណៈ​ក្នុងការ​បង្កបង្កើនផល​ឡើងវិញ។

សូមបញ្ជាក់ថា ករណី​បាក់​ច្រាំងទន្លេ​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ អាជ្ញាធរ​បាន​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទាន់ពេលវេលា ចំណែក​នៅ​ស្រុក​ក្រូចឆ្មារ មិនមាន​ផលប៉ះពាល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅឡើយ​ទេ៕

ដោយ ៖ ​សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា១ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម