សន្តិសុខសង្គម
នគរបាលឃាត់ក្មេងប្រុស ៣នាក់ ជិះម៉ូតូឌុបគ្នាលើផ្លូវសាធារណៈ ខណៈមិនគ្រប់អាយុបញ្ជាយានយន្ត និងមិនពាក់មួកសុវត្ថិភាព
នគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានឃាត់ក្មេងប្រុស ៣នាក់ ជិះម៉ូតូឌុបគ្នាលើផ្លូវសាធារណៈ ខណៈពួកគេមិនគ្រប់អាយុក្នុងការបញ្ជាយានយន្ត ហើយថែមទាំងមិនបានពាក់មួកការពារសុវត្ថិភាពទៀតផង។

លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ការឃាត់ក្មេងប្រុសទាំង ៣នាក់ ដែលជិះឌុបគ្នាលើផ្លូវសាធារណៈនេះ គឺធ្វើឡើងនៅគល់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី ២៥ ខែសីហានេះ នៅពេលដែលកម្លាំងនគរបាលចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍។

លោកអធិការរង បន្តថា នៅពេលដែលកម្លាំងនគរបាលចឃាត់អប់រំនេះ គឺមិនបានផាកពិន័យឡើយ ដោយឲ្យអាណាព្យាបាលក្មេងប្រុសអាយុក្រោម ១០ឆ្នាំទាំងនេះ មកទទួលយកកូនទៅវិញ នឹងឲ្យអាណាព្យាបាល បញ្ឈប់ឲ្យកូនយកម៉ូតូមកបើកបរលើផ្លូវសាធារណៈទៀត ពីព្រោះប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។
ខណៈដែលនគរបាលឃាត់ក្មេងខាងលើមកអប់រំបែបនេះ ធ្វើឲ្យមហាជនបង្ហាញការសាទរ ពីព្រោះបច្ចុប្បន្នក្មេងៗច្រើនណាស់ ដែលឪពុក-ម្តាយបណ្តែតបណ្តោយទាំងមិនគ្រប់អាយុ ឲ្យបញ្ជាយានយន្តលើដងផ្លូវ ដែលខុសនឹងច្បាប់ចរាចរណ៍ទាំងស្រុង៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់