សន្តិសុខសង្គម
ល្បែងមាន់ជល់អនឡាញ កំពុងរីកដូចផ្សិតនៅស្រុកកៀនស្វាយ សមត្ថកិច្ចមិនមានវិធានការណ៍បង្ក្រាប
នៅតាមតូបកាហ្វេរាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ភ្នាល់ចាក់លុយធំៗ ដោយស្រែកហ៊ោកញ្ច្រៀវអ៊ូអរយ៉ាងគគ្រឹកគគ្រេងបំផុត ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋានបានត្រឹមធ្វើកិច្ចសន្យាឱ្យឈប់ លុះសមត្ថកិច្ចចេញផុត បើកលេងវិញលើសដើម សកម្មភាពនេះ«ហាក់បីដូចជា ម្ចាស់ទីតាំងនិងសមត្ថកិច្ច កំពុងលេងបិទពួន ដើម្បីបន្លំភ្នែកមហាជន»។

ទីតាំងទី១៖ ត្រង់ចំណុចហាងកាហ្វេ”ផ្ទះតាជួន-យាយសំ”ខាងជើងវត្តគគីរធំ(ហៅវត្តចាស់)ប្រហែលជាង១០ម៉ែត្រ ស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ មានបង្កប់លេងបៀរទៀតផង។ ២៖ ហាងកាហ្វេក្បែរ”ផ្ទះតារឿនចុងភៅ”ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។ ៣៖ ហាងកាហ្វេមុខ”ផ្ទះតាលឺ”ជនជាតិវៀតណាម កែងដើមជ្រៃ ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។ ៤៖ ផ្ទះលក់កាហ្វេ ជនជាតិវៀតណាម ក្រោយរោងចក្រ សួនឧស្សាហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ មានបង្កប់ល្បែងស៊ីសងបៀរនិងអាប៉ោង។ ៥៖ ចំណុចតារាងបាល់ទះ ខាងក្រោយសាលាឃុំសំរោងធំ ស្ថិតនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ មានបង្កប់បៀរនិងអាប៉ោង។ ៦៖ ត្រង់ចំណុចកែងផ្លូវលំដើមត្នោត (ចុះទៅដីអតីតឡោកហួរ)តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ៧៖ ត្រង់ចំណុចផ្ទះលក់កាហ្វេ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ៨៖ ត្រង់ចំណុចផ្ទះលក់កាហ្វេ ជនជាតិវៀតណាម ក្បែរ”កំពង់ដ ផ្លូវត្រី”ចំនួន២ទីតាំងទល់មុខគ្នា ស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ មានបង្កប់បៀរនិងអាប៉ោងផងដែរ។

នេះគ្រាន់តែជាទីតាំងទ្រួសៗ ដែលប្រភពព័ត៌មានលួចផ្តល់អោយតែបុណ្ណោះ ។ កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។ ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជាមិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់នឹងការផ្សងសំណាង។ ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។ ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ។ រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។ អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅមកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន ព្រោះថា អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៏ហ៊ានធ្វើអាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

ជុំវិញបញ្ហារនេះដែរ ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី ទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ តែទូរសព្ឌ័ចូលគ្មានអ្នកទទួល ។ ដោយឡែកពលរដ្ឋសូមស្នើដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជាពិសេសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាអន្តរាគមន៍ចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕
អត្ថបទ៖ ឆៃ យ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ