សន្តិសុខសង្គម
អាជ្ញាធរខេត្តសៀមរាប កំពុងតាមដាន និងឃ្លាំមើលសកម្មភាពកៀរគរមនុស្សរបស់លោក ខឹម វាសនា
មនុស្សប្រុស ស្រី ក្មេង ចាស់ ប្រមាណជិត២ម៉ឺននាក់ហើយបាននាំគ្នាទៅប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបតាមការឃោសនារបស់លោក។ លោក ខឹម វាសនា នាប៉ុន្មានថ្ងៃជាប់គ្នានេះ បានបង្ហោយហៅអ្នកគាំទ្ររបស់ខ្លួនទាំងក្នុង និងក្រៅប្រទេសទៅជួបជុំគ្នានៅទីនោះ ជាទីដែលលោកអះអាងដោយខ្លួនឯងថា មានសុវត្ថិភាពពីការលិចលង់ផែនដីដោយបាតុភូត Black Hole។ អាជ្ញាធរខេត្តសៀមរាប ទាំងថ្នាក់ខេត្ត និងស្រុកបន្ទាយស្រី កំពុងតែតាមដានយ៉ាងយកចិត្តទុកចំពោះសកម្មភាពនេះ។
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ សីហា នេះថា កម្លាំងសមត្ថកិច្ចកំពុងតាមដានរាល់សកម្មភាពប្រមូលមនុស្សរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។ លោកបន្តថា លឺថា ពលរដ្ឋខ្មែរដែលជាពលករនៅកូរ៉េខាងត្បូង ក៏វិលត្រឡប់មកកម្ពុជាវិញដែរ ទោះបីពួកគេកំពុងធ្វើការ និងដឹងថា ខាតប្រយោជន៍ជាច្រើនក៏ដោយ។ បើតាមលោក តេង ច័ន្ទណាត កងកម្លាំងរបស់លោកកំពុងតែតាមដានសកម្មភាពបន្តរបស់ក្រុមលោក ខឹម វាសនានេះ។
ចំណែក លោកឃឹម ហ្វីហង់ អភិបាលស្រុកបន្ទាយស្រីវិញ បានគូសបញ្ជាក់ឲ្យដឹងដែរថា ក្នុងនាមអាជ្ញាធរគឺកំពុងតាមដាននូវរាល់សកម្មភាពនៃការប្រមូលផ្តុំមនុស្សរបស់លោក ខឹម វាសនា នេះ។ លោកថា ការប្រមូលផ្ដុំនេះ មានចំនួនមនុស្សច្រើន ដោយមិនបានស្នើសុំការអនុញាតឡើយ។ ដូច្នេះហើយ លោកបញ្ជាក់ថា អាជ្ញាធរកំពុងធ្វើការ ហើយបើជារឿងជំនឿសាសនា វាជារឿងធម្មតា ប៉ុន្តែ បើជារឿងនយោបាយវិញ គឺជារឿងធំ ដែលនឹងត្រូវគិតគូ មិនអាចបណ្តែតបណ្តោយបានទេ។
សូមបញ្ជាក់ថា លោក ខឹម វាសនា តាមរយៈទំព័រហ្វេសប៊ុករបស់លោកបានអធិប្បាយជាបន្តបន្ទាប់ពីការកើតមានបាតុភូតBlacK Hole ដែលអះអាងថា នឹងកម្ទេចផែនដីនេះ ដោយការលិចលង់ដោយទឹកសមុទ្រ ហើយមានតែកន្លែងរបស់លោកទេដែលមានសុវត្ថិភាព។ ជាមួយគ្នានេះ លោកបានឃោសនាអំពាវនាវដល់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសឲ្យធ្វើដំណើរទៅកាន់តំបន់នោះ។
ជាលទ្ធផល មានអ្នកដែលជឿហើយនាំគ្នាទាំងកូន ទាំងចៅ សម្រុកទៅតាមឃោសនារបស់លោក ខឹម វាសនា។ ប៉ុន្តែ ទន្ទឹមគ្នានេះ ក៏មានការចេញមកអំពាវនាវកុំប្រជាពលរដ្ឋជឿតាមការបាន់ស្មានដែលគ្មានលក្ខណៈវិទ្យាសាស្រ្តរបស់លោកខឹម វាសនា ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋខ្មែរខ្លះ ក៏បានប្រតិកម្ម និងបានរិះគន់លោក ខឹម វាសនា ថាកំពុងបោកប្រាស់អ្នកគាំទ្រ និងធ្វើឲ្យមានចលាចលក្នុងសង្គម។ ពួកគេខ្លះថែមទាំងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះសកម្មភាពឃោសនាគៀរគរមនុស្សរបស់លោក ខឹម វាសនានេះ ថែមទៀតផង៕
ដោយ៖ កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»