សន្តិសុខសង្គម
លោក ឃឹម ហ្វីណង់ ព្រមានចាត់ការផ្លូវច្បាប់ បើសិនមានភាពមិនប្រក្រតីនៅក្នុងការជួបជុំគ្នានៅចំការលោក ខឹម វាសនា
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានព្រមានជាមុនថា អាជ្ញាធររបស់លោក នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង ដោយសារតែការទៅប្រមូលផ្តុំគ្នាតាមការឃោសនារបស់លោក ខឹម វាសនា នៅក្នុងស្រុកបន្ទាយស្រី។ ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីមនុស្សជាច្រើនពាន់នាក់បានទៅជួបជុំប្រមូលផ្តុំគ្នានៅទីនោះ ដោយពុំមានការជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានឡើយ។

អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសមួយចំនួនដែលបានជឿតាមឃោសនារបស់លោក ខឹម វាសនាថានឹងមានការលិចលង់ផែនដីនេះ បានទៅប្រមូលផ្តុំគ្នានៅលីដីចំការរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អាជ្ញាធរខេត្តសៀមរាប បានប្រាប់ថា កំពុងតាមដានឃ្លាំមើលសកម្មភាពនេះ។ រីឯ អាជ្ញាធរស្រុកបន្ទាយស្រីវិញ បានដាក់កម្លាំងប្រចាំការនៅទីតាំងនោះ ដើម្បីឃ្លាំមើល និងឈានទៅចាត់វិធានការតាមផ្លូវច្បាប់ បើសិនមានភាពមិនប្រក្រតីណាមួយកើតឡើងនោះ។ នេះបើតាមការគូសបញ្ជាក់របស់លោក ឃឹម ហ្វីណង់។
លោក ខឹម វាសនា តាមរយៈទំព័រហ្វេសប៊ុករបស់លោកបានអធិប្បាយជាបន្តបន្ទាប់ពីការកើតមានបាតុភូតBlacK Hole ដែលអះអាងថា នឹងកម្ទេចផែនដីនេះ ដោយការលិចលង់ដោយទឹកសមុទ្រ ហើយមានតែកន្លែងរបស់លោកទេដែលមានសុវត្ថិភាព។ ជាមួយគ្នានេះ លោកបានឃោសនាអំពាវនាវដល់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសឲ្យធ្វើដំណើរទៅកាន់តំបន់នោះ។

ជាលទ្ធផល មានអ្នកដែលជឿហើយនាំគ្នាទាំងកូន ទាំងចៅ សម្រុកទៅតាមឃោសនារបស់លោក ខឹម វាសនា។ ប៉ុន្តែ ទន្ទឹមគ្នានេះ ក៏មានការចេញមកអំពាវនាវកុំប្រជាពលរដ្ឋជឿតាមការបាន់ស្មានដែលគ្មានលក្ខណៈវិទ្យាសាស្រ្តរបស់លោកខឹម វាសនា ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋខ្មែរខ្លះ ក៏បានប្រតិកម្ម និងបានរិះគន់លោក ខឹម វាសនា ថាកំពុងបោកប្រាស់អ្នកគាំទ្រ និងធ្វើឲ្យមានចលាចលក្នុងសង្គម។ ពួកគេខ្លះថែមទាំងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះសកម្មភាពឃោសនាគៀរគរមនុស្សរបស់លោក ខឹម វាសនានេះ ថែមទៀតផង៕
ដោយ៖ វណ្ណ សុគន្ធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ