សន្តិសុខសង្គម
លោកអាចារ្យភ្លុកត្រូវបានស្លាប់ភ្លាមៗ ខណៈកំពុងបូជាសព
កំពង់ចាម ៖ មានករណីដ៏រន្ធត់មួយបានកើតឡើង ខណៈពេលកំពុងរៀបចំបូជាសាកសពតាមប្រពៃណី ភ្លាមៗនោះស្រាប់តែផ្ទុះឡបូជាសព (ដុតខ្មោច) បណ្តាលឲ្យអាចារ្យភ្លុកម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយប្រជាពលរដ្ឋបានថតវីដេអូជាប់ស្តែងៗ គួរឲ្យរន្ធត់ខ្លាំង។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២និង៤៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិរវាង ឃុំខ្នុល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពពីសមត្ថកិច្ចស្រុកជើងព្រៃ បានឲ្យដឹងថា ប្រហែលមកពីកំហុសបច្ចេកទេសដែលបណ្តាលអោយផ្ទុះនេះ គឺមកពីចាក់ប្រេងចូលបង្កាត់អុសក្នុងឡមិនឆេះ ចាក់ជាច្រើនដង ធ្វើឲ្យបរិមាណកំហាប់ប្រេងឡើងខ្ពស់ ពេលដែលដុតភ្លើងឆេះទើបបណ្តាលឲ្យផ្ទុះចេញដាច់ទ្វារត្រូវអ្នកខាងក្រៅស្លាប់លោកតាអាចារ្យភ្លាមៗ៕
អត្ថបទ ៖ ឡេក ចាន់ពេជ្រ


-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច