សន្តិសុខសង្គម
ហួសឱសានវាទ ៥ ថ្ងៃ ម្ចាស់ហាងកំពង់ទូក នៅតែបន្តលក់ដូរមិនព្រមរុះរើ
ទីតាំងអាហារដ្ឋានចំណតកំពង់ទូក ដែលគេធ្វើឡើងសម្រាប់ឲ្យភ្ញៀវទេសចរណ៍អន្តរជាតិចុះទៅរកកាណូតដើម្បីជិះលំហែរ ត្រូវបានគេកាឡៃទៅជាកន្លែងផឹកសុីយ៉ាងគគ្រឹកគគ្រេងនៅលើដងស្ទឹងសង្កែទៅវិញ ហើយក៏នៅតែបន្តលក់យ៉ាងគឃ្លើន ក្រោយពីមានសេចក្តីជូនដំណឹងពីសាលាក្រុងដែលបញ្ជាអោយរុះរើរួចមក។


ម្ចាស់ទីតាំងចំណតទូក ដែលសាងសង់ពីលើស្ទឹងសង្កែកណ្តាលក្រុងបាត់ដំបង ដែលបច្ចុប្បន្នគេដឹងថា មានអ្នកជួលបន្តពីមន្ទីរទេសចរខេត្តបាត់ដំបងនោះ ហាក់ផ្គើននឹងអាជា្ញធរក្រុង ដែលព្រមានរហូតដល់ ៣ ដង អោយរុះរើចេញជាបន្ទាន់ ដើម្បីរក្សាសណ្តាប់ ធ្នាប់និងសោភ័ណភាពក្រុងយ៉ាងណាក៏ដោយ ក៏ម្ចាស់ទីតាំងនេះ នៅតែមិនខ្វល់ និង បន្តលក់គ្រឿងក្លែមផ្គើនអាជ្ញាធរបន្ថែមទៀត។ មកទល់និងថ្ងៃទី ២៩ សីហានេះ ជាថ្ងៃទី៥ហើយ ដែលលើសថ្ងៃផុតឱសានវាទ របស់រដ្ឋបាលក្រុងបាត់ដំបងអោយទីតាំងចំណតទូករុះរើចេញពីមាត់ស្ទឹងសង្កែ បើពុំនោះទេនឹងមានវិធានការផ្លូវច្បាប់។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៧ សីហា ឆ្នាំ២០២២ របស់អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានជូនដំណឹងជាលើកទី៣ដល់ម្ចាស់អាជីវកម្ម «ចំណតទូក» ដែលមានទីតាំងនៅក្បែរផ្សាររាត្រី នាគបាញ់ទឹក តាមបណ្ដោយច្រាំងស្ទឹងសង្កែ ផ្លូវលេខ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវរុះរើទីតាំងអាជីវកម្មរបស់ខ្លួនឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ត្រឹមថ្ងៃទី២៤ សីហា ឆ្នាំ២០២២ ជាកំហិត។

បើទោះបីជាមានការព្រមានអោយរុះរើចំនួន ៣ លើកមកហើយក៏ដោយ ក៏គេសង្គេតឃើញទីតាំងចំណត ទូកនេះ មិនព្រមរុះរើ និង បន្ថែមទាំងចាក់ភ្លេងលឺៗ បើកភ្លើងព្រោងព្រាត ផ្តល់សេវា លក់ដូរ គ្រឿង ក្លែមធម្មតា ហាក់ផ្គើននិងមិនខ្វល់ពីការព្រមានរបស់រដ្ឋបាលក្រុងបាត់ដំបងឡើយ។
ទីតាំងនេះគេមិនទាន់ដឹងថាជារបស់អ្នកណានោះទេ គ្រាន់តែដឹងថា កំពង់ទូកឬចំណតទូក ដែលមានទីតាំងនៅចំណុចខាងលើនេះ ត្រូវគេចាំបានថា បានសាងសង់ឡើង នៅក្នុងអំឡុងរាជកាលរបស់ ឯកឧត្តម ច័ន្ទ សុផល នៅកាន់តំណែងអភិបាលខេត្តបាត់ដំបង ក្រោមគំនិតផ្ដូចផ្ដើមរបស់មន្ទីរទេសចរណ៍ខេត្ត សាងសង់ធ្វើជាចំណតទូក ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។
ប៉ុន្តែក្រោយមកចំណតទូកនេះ កើតចេញជារូបរាង ប្រែក្លាយទៅជាកន្លែងលក់ដូរគ្រឿងក្លែម និងគ្រឿងស្រវឹងទៅវិញ ដែលទីតាំងនេះត្រូវបានគេផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយ។ ទីនេះគេក៏មិនដែលប្រទះឃើញមានទូក ឬ កាណូត ដឹកភ្ញៀវទេសចរចូលចតចំណតទូកមួយនេះមួយគ្រឿងណាឡើយ ក្រៅពីលក់ដូរគ្រឿងស្រវឹង។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ដែលកំពុងអនុវត្តន៍តាមបញ្ជារបស់អភិបាលខេត្តបាត់ដំបង កំពុងតែចាត់វិធានការនានា ក្នុងការរៀបចំសណ្តាប់ ធ្នាប់និង សោភ័ណភាពក្រុងដូចជា អោយពលរដ្ឋទម្លាក់សំយ៉ាប ស្លាកពាណិជ្ជកម្មដោយ អោយរៀបចំឡើងវិញតាមគំរូថ្មី ការចាប់បញ្ជូនជនអនាថា ក្មេងញៀនថ្នាំ ជាដើម។ លោកបានបញ្ជាក់ប្រាប់កម្ពុជាថ្មីនាព្រឹកថ្ងៃទី ២៩ សីហា នេះថា បើទោះបីជាមានការផុតឱសានវាទក៏ដោយ ក៏លោកសន្យាថានឹងរុះរើនេះនិងមិនអោយហួសថ្ងៃបុណ្យអុំទូកនាពេលដ៏ខ្លួនខាងមុខនេះជាដាច់ខាត៕
អត្ថបទ : សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត