សន្តិសុខសង្គម
អាជ្ញាធរខេត្តសៀមរាបបានជួយសម្រួលដល់ការធ្វើដំណើរពលរដ្ឋដែលជឿតាមលោក ខឹម វាសនាត្រឡប់ទៅផ្ទះវិញ
នៅព្រឹកថ្ងៃទី ៣១ ខែសីហានេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហាបានឲ្យដឹងថា អាជ្ញាធរខេត្តនៅបន្តសម្របសម្រួលជួយដល់ប្រជាពលរដ្ឋដែលមានបំណងចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលែន ទៅកាន់លំនៅឋានវិញ។
លោកអភិបាលខេត្តបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាបកំពុងបន្តបិទមិនឲ្យប្រជាពលរដ្ឋចូលមក ក្នុងតំបន់ហាមឃាត់ និងអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងចម្ការរបស់លោក ខឹម វាសនា ឲ្យចាកចេញទៅកាន់លំនៅស្ថានវិញ ព្រោះអាជ្ញាធរយល់ថា ពួកគាត់មានផលប៉ះពាល់ខ្លាំងដល់សុខមាលភាពទាំងមនុស្សចាស់ និងកុមារ ប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ១៩ និង បាត់បង់ការងារធ្វើ កុមារមិនបានសិក្សារៀនសូត្រ ខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។
លោក ទៀ សីហា បញ្ជាក់ថា មកដល់ថ្ងៃទី ៣១ ខែសីហានេះហើយ នៅមិនទាន់មានហេតុការណ៍ណាមួយបានកើតឡើង ដូចការប្រកាសរបស់លោក ខឹម វាសនា នោះឡើយ។ មកដល់ពេលនេះ កងកម្លាំងសមត្ថកិច្ចក៏បានត្រៀមខ្លួនរួចជាស្រេច តែក៏មិនមានការប៉ះទង្គិចណាមួយរវាងកម្លាំងសមត្ថកិច្ច និងកម្លាំងគណបក្ស LDP ឡើយ។
ក្នុងនោះអាជ្ញាធរខេត្តកំពុងបន្តសម្របសម្រួល នឹងបានត្រៀមនូវមធ្យោបាយធ្វើដំណើររួចជាស្រេច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលែន ដើម្បីទៅកាន់បណ្តាខេត្ត និង លំនៅឋានរបស់ខ្លួនវិញ មិនថាសមាជិករបស់គណបក្សLDPក្តីឬក៏អ្នកមកពីក្រៅ មកពីកូរ៉េ និងមកពីជប៉ុនក្តី គឺសុទ្ធតែជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់