សន្តិសុខសង្គម
រំដោះជនជាតិវៀតណាម២នាក់ ខណៈរត់គេចចេញពីក្រុមហ៊ុនចិននិងសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយ
ភ្នំពេញ ៖ កុមារានិងយុវជន ជនជាតិវៀតណាម ២នាក់ ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរំដោះ ខណៈពួកគេបានរត់គេចចេញពីក្រុមហ៊ុនចិននិងបានសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយពួកគេ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងប្រហែល១០និង៥០នាទីព្រឹក ស្ថិតនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ២៥៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០និង៥០នាទីព្រឹក កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា មានជនជាតិវៀតណាមចំនួន០២នាក់ស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចយើងឲ្យជួយ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ២៥៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលព័ត៌មានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញជនជាតិវៀតណាមទាំងពីរនាក់ខាងលើ មកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរព័ត៌មានរបស់គាត់ ជនជាតិវៀតណាម២នាក់ ទី១-ឈ្មោះ Pham cong Luu ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ។ទី២-ឈ្មោះ Nguyen ven hung ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ។
ឆ្លងតាមការឆ្លើយបំភ្លឺអះអាងរបស់ជនជាតិវៀតណាមទាំងពីរខាងលើ បានបំភ្លឺអះអាងថា ពួកខ្លួនទាំងពីរនាក់ត្រូវបានមេខ្យល់ជនជាតិវៀតណាមភេទស្រីម្នាក់ អាយុប្រហែល១៨ឆ្នាំ បាននាំយកមកធ្វើការក្រុមហ៊ុនចិន ឈ្មោះ Kingcwnao ព្រំដែនបាវិតក្នុងដីកម្ពុជា តាំងតែពីក្នុងខែមិថុនា ឆ្នាំ២០២២ កន្លះខែក្រោយមកក្រុមហ៊ុនចិនខាងលើបានប្ដូរទីតាំងការងារពួកខ្លួនទាំងពីរនាក់ឲ្យទៅក្រុមហ៊ុនចិនមួយទៀតនៅក្រុងព្រះសីហនុ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនចិននៅក្រុងព្រះសីហនុ បាននាំពួកខ្លួន០២នាក់មកភ្នំពេញ មកដល់ភ្នំពេញ នៅម៉ោងប្រហែល១០និង៣៥នាទី ពួកខ្លួន០២នាក់បានលួចរត់គេចខ្លួនមកឈរនៅមុខពេទ្យកុមារជាតិរួចហើយពួកខ្លួន០២នាក់បានសុំទូរស័ព្ទរបស់ប្រជាពលរដ្ឋជនជាតិខ្មែរ ខលទៅប្ដឹងសមត្ថកិច្ចកម្ពុជាដើម្បីឲ្យជួយអន្តរាគមន៍ពួកខ្លួន និងសំណូមពរឲ្យសមត្ថកិច្ចជួយបញ្ជូនពួកខ្លួនទាំងពីរនាក់ទៅស្រុកកំណើតវិញ នៅប្រទេសវៀតណាមវិញ។
ចំពោះមុខកម្លាំងសហការបានកំពុងសាកសួរជនជាតិវៀតណាមខាងលើដើម្បីបន្តអនុវត្តតាមនីតិវិធី៕
ដោយ ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2022/08/T-08-31-22-b-full-1-1024x614.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក