Connect with us

សន្តិសុខសង្គម

​​ក្រោយ​​រក​​ឃើញ​កូន​​នៅ​ចម្កា​លោក ​ខឹម​ វាសនា ស្រ្តី​ម្នាក់​​បដិសេធ​ថា​​​ «​ខ្លឹមសារលិខិត​ចែក​ចាយតាមហ្វេសបុក​ ​​​មិន​មែន​ជា​​​របស់​​​កូន​ខ្លួន​​​ឡើយ​»

បានផុស

នៅ

អ្នកស្រី គង់ ចាន់ថូ អាយុ៤៧ឆ្នាំ ដែលបានបាត់កូនស្រី រយៈពេល ៧ ខែមកហើយនោះ បានបដិ​សេធខ្លឹមសារ​ដែល​​​អ្នក​ប្រើប្រាស់​បណ្តាញសង្គម​​ចែកចាយ​តៗគ្នា ទាក់ទង​នឹង​យុវតីម្នាក់សុខចិត្ត​ស្លាប់​មិន​ទៅផ្ទះ​វិញ​ថា ​មិន​មែន​ជា​សារ​របស់​​កូន​ខ្លួន​​​ឡើយ​ ព្រោះ​ថា កូ​នអ្នក​ស្រី​មិន​មាន​ទូរសព្ទ​ប្រើនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី គង់ ចាន់ថូ ​រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ ​បានបាត់កូនស្រីឈ្មោះ ​អោក ពេជនី អាយុ ១៨ ឆ្នាំ កាលពីថ្ងៃទី ២ ខែកុម្ភៈ ​ឆ្នាំ ២០២២ ដោយបាត់ដំណឹងសូន្យ រហូត​ឃើញកូនស្រី​តាមរយៈ​ការ live របស់លោក ខឹម វាសនា ដែលបានឃោសនាពីទឹកជន់លិច ហើយឱ្យមនុស្ស​ទៅប្រមូលផ្ដុំ​​​​គ្នា​នៅភ្នំគូលែន។

អ្នកស្រី គង់ ចាន់ថូ «ខ្ញុំសុំបដិសេធថា មិនមែនជាសាររបស់កូនស្រីខ្ញុំទេ ពីព្រោះគាត់អត់មាន​ទូរស័ព្ទប្រើទេ ហើយជាសាររបស់មិត្តភក្ដិ និង​អាចគ្រូរបស់គាត់ បើសិនជាគាត់មានទូរស័ព្ទ​គាត់អាច​ខលមកខ្ញុំ ឬគាត់ផ្ញើសារមកខ្ញុំដោយខ្លួនឯងហើយនេះ ខ្ញុំមិនបានទទួលសារពីកូនខ្ញុំទេ»។

​អ្នកស្រីអះអាងថាសារនេះ​ បានផ្ញើរទៅកូនប្រុសទី២របស់អ្នកស្រីតាំងពីថ្ងៃបាត់ខ្លួននាងមក​ (កូនស្រី ពេជនី) ។ចាប់តាំងពីដឹងណឹងថា កូនខ្លួននៅក្នុងចម្ការអ្នកស្រីបានធ្វើដំណើរទៅជើងភ្នំគូលែនរាល់ថ្ងៃ ប៉ុន្តែក្រុមលោក ខឹម វាសានា បានបិទផ្លូវមិនឱ្យខ្លួនចូលទៅជួបកូនស្រី ខណៈដែលអ្នកស្រីបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍រួចហើយ។​

ខ្លឹមសារសំណេរទាំងស្រុងដែលបានចែករំលែកតៗគ្នាខាងក្រោម៖

សំណេរកូនស្រីគាត់

​ជីវិតមនុស្សមុននិងក្រោយគង់តែស្លាប់ព្រាត់ប្រាស់ចាកចោលគ្នាទេ។ ​ស្លាប់មុនឬស្លាប់ក្រោយក៏មិនមានអ្វីចម្លែកដែរ តែអ្វីដែលសំខាន់នោះ គឺការរស់នៅឱ្យ​បានជាទី​ពឹងដល់មនុស្សខ្សត់ខ្សោយ តែមិនមែនការរស់នៅដើម្បីតែខ្លួន និងក្រុមគ្រួសារខ្លួនតែប៉ណ្ណោះទេ! ការដឹកនាំជីវិតតាមបែបសត្វអាត្មានិយមយ៉ាងនេះជាការដឹកនាំជីវិតដ៏ងងឹត និងថោកទាបបំផុត។ វាការដឹកនាំជីវិតតាមសភាវគតិរបស់សត្វ ខ្ញុំមិនត្រូវការជីវិតបែបសត្វដែលបន្តពីមេ​បាមួយទៅ​មេបាក្រោយ​ដូចសត្វជ្រូកអញ្ចឹងទេ សូមម៉ាក់ និងប៉ាបន្តជីវិតតាមលំនាំសត្វជ្រូកហ្នឹងទៅ ខ្ញុំមានលំនាំនៃការដឹកនាំជីវិតរបស់ខ្ញុំហើយ។

ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់មានអ្នកណាមកចាត់ចែងជីវិតខ្ញុំជំនួសខ្ញុំទេ។ បើប៉ាម៉ាក់បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថាខ្ញុំមិនមកផ្ទះវិញជាដាច់ខាត ទោះបីជាខ្ញុំពិបាកប៉ុណ្ណា រស់ ឬស្លាប់ ក៏ខ្ញុំនៅសប្បាយចិត្តជាងរស់នៅជាមួយអ្នកដែលមិនយល់ពីខ្ញុំ មិនដែលស្ដាប់ហេតុផលខ្ញុំ គិតតែពីបង្ខំឳ្យខ្ញុំធ្វើតាមតែចិត្តខ្លួនឯង។

មួយជីវិតខ្ញុំនេះ ខ្ញុំមិនមែនរស់នៅដោយសារកិត្តិយសដូចប៉ាម៉ាក់ទេ ខ្ញុំក៏គ្មានកិត្តិយសដូចប៉ាម៉ាក់ដែរ ហើយខ្ញុំក៏មិនដែលចង់បានទ្រព្យរបស់ប៉ាម៉ាក់ទៀតផង របស់ទ្រព្យទាំងអស់ហ្នឹង វាគ្មានតម្លៃសម្រាប់ខ្ញុំទេ ខ្ញុំក៏គ្មានស្ដាយស្រណោះនឹងអ្វីដែលជារបស់អ្នកទាំងពីរដែរ។

ទ្រព្យសម្បត្តិដែលខំរកបានទាំងប៉ុន្មានទុកចាយខ្លួនឯងទៅ ឬទុកឳ្យកូនដែលគេនៅជាមួយហ្នឹងទៅចុះ ខ្ញុំចេញពីផ្ទះនេះ ក៏ខ្ញុំមិនបានស្ពាយរបស់ប៉ាម៉ាក់ទៅដែរ។ ខ្ញុំធុញនឹងរស់នៅផ្ទះនេះណាស់ មនុស្សខ្លះនិយាយថាស្រឡាញ់កូនណាស់ ប៉ុន្តែមិនដែលស្ដាប់ហេតុផលកូនទាល់តែសោះ ឳ្យកូនធ្វើតាមតែចិត្តខ្លួនឯង អញចង់ធ្វើអី អញចង់បានអី អញពេញចិត្តអី កូនត្រូវតែធ្វើឳ្យអញ កូនត្រូវតែធ្វើតាមអញ អញជាម៉ែឪ អញនិយាយមិនដែលខុស អញធ្វើអីមិនដែលខុស អញមានបទពិសោធន៍ច្រើនវា អញមិនចាំបាច់ស្ដាប់វា អញមានគុណលើក្បាលវា អញបង្កើតក្បាលវា វាត្រូវតែសងគុណចាំចិញ្ចឹមអញពេលចាស់ទៅ។ល។ ហ្នឹងមែនស្រឡាញ់កូន ស្រឡាញ់កូនគេធ្វើអញ្ចឹងមែន?

ស្ដាប់តែអ្នកដទៃ មាត់អ្នកដទៃសំខាន់ជាងកូនទៅទៀត ធ្វើអីដើម្បីតែបិទបាំង ការពារកិត្តិយស កេរ្តិ៍ឈ្មោះ ងាប់រស់តែនឹងពាក្យកិត្តិយសហ្នឹងឯង ធ្វើអីដើម្បីតែកិត្តិយស ដើម្បីតែគេសសើរ ដើម្បីតែសម្ញែងអួតគេ ដើម្បីតែល្អមើល រហូតចិញ្ចឹមកូនដើម្បីតែកិត្តិយសខ្លួនឯង។ល។ ត្រង់ណាដែលថាស្រឡាញ់កូន?សុទ្ធតែដើម្បីខ្លួនឯងទាំងអស់ហ្នឹង! មនុស្សស្រឡាញ់តែខ្លួនឯង មិនដែលស្រឡាញ់អាណាជាងពីខ្លួនឯងផង មួយជីវិតនេះធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯងសោះហ្នឹង នៅហ៊ានថាស្រឡាញ់កូនទៅកើតដែរ។

បើឪពុកម្ដាយគេស្រឡាញ់កូនមែន គេស្វែងយល់ពីកូនគេហើយ គេមិនមែនគិតតែពីបង្ខំកូនឳ្យធ្វើតាមតែចិត្តខ្លួនឯងរួចហើយតាំងថាកូនចូលចិត្ត កូនពេញចិត្ត កូនស្រឡាញ់ កូនគិតអីដូចតែដូចខ្លួនឯង ចាំបាច់អីទៅសួរវា ចាំបាច់អីត្រូវស្ដាប់វា អញម៉ែឪវា វាត្រូវតែតាមអញ។ ចិញ្ចឹមកូនដូចចិញ្ចឹមសត្វ នៅពីតូចឳ្យរៀន ធំបន្តិចចាប់គ្នាបង្កាត់ពូជ រួចហើយរកស៊ីចិញ្ចឹមកូនចិញ្ចឹមចៅតៗគ្នាទៅទៀតហើយ។

មិនដឹងជារស់ធ្វើស្អីផងរស់ៗៗៗៗបាន៣០ ៤០ឆ្នាំងាប់ទៅបាត់ ហើយបង្រៀនកូនចៅជំនាន់ក្រោយឳ្យរស់តាមអញ្ចឹងទៀតហើយ តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ មើលទៅដូចគ្មានបានជាប្រយោជន៍ស្អីផង ហើយមិនខុសពីសត្វផងហ្នឹង។ ហឹយ! ធុញណាស់លោកអឺយ! វេទនាចិត្តណាស់ មួយជីវិត មិនដែលហ៊ានធ្វើអីដែលចេញពីចិត្តទេ ព្រោះខ្លាចខ្មាសគេ ខ្លាចអ្នកគេថាអន់ ខ្លាចគេមិនសសើរខ្លាចមិនថ្លៃថ្នូរ។ ណ្ហ្ហើយ! ខ្ញុំធុញនឹងជីវិតបែបហ្នឹងណាស់ កុំអូសខ្ញុំឳ្យរស់នៅដូចសត្វអញ្ចឹងទៀតអី បើអ្នកទាំងពីរសប្បាយចិត្តនឹងរស់នៅបែបហ្នឹងហើយ ក៏សូមបន្តរស់នៅបែបអញ្ចឹងតទៅទៀតចុះ ខ្ញុំហត់នឹងពាក្យកិត្តិយសហ្នឹងណាស់ ខ្ញុំមិនមែនរស់នៅដើម្បីបន្តពូជពង្សអ្នកណាទេ ខ្ញុំចង់ធ្វើអ្វីដែលចេញពីចិត្តបានម្តង ខ្ញុំចង់រស់នៅតាមចិត្តខ្ញុំ ខ្ញុំក៏មិនស្លាប់ដែរ បើគ្មានកិត្តិយសនោះ។

បានហើយ ខ្ញុំមិនសង្ឃឹមថាប៉ាម៉ាក់មិនយល់ពីខ្ញុំទេ ខ្ញុំក៏មិនសង្ឃឹមថាអ្នកទាំងពីរនឹងស្វែងយល់ពីខ្ញុំដែរ ខ្ញុំហត់ណាស់ទៅហើយ ១៨ឆ្នាំដែលខ្ញុំរស់នៅក្នុងគ្រួសារនេះ ហើយ៥ឆ្នាំដែលខ្ញុំទ្រាំរស់នៅក្រោមសម្ពាធអ្នកទាំងពីរ ធ្វើឳ្យខ្ញុំវេទនាចិត្តខ្លាំងណាស់ទៅហើយ កុំមកពាក់ព័ន្ធនឹងខ្ញុំទៀតអី យើងរស់នៅរៀងៗខ្លួនទៅចុះ ទោះយ៉ាងណាក៏យើងនៅតែមិនយល់គ្នាតែដដែលហ្នឹង។ ចាប់ពីថ្ងៃនេះតទៅ បើខ្លាចខ្មាសគេ ក៏ប្រកាសកាត់កាល់ខ្ញុំចោលទៅ ខ្ញុំនៅតាមផ្លូវដែលខ្ញុំរើស ប៉ាម៉ាក់បន្តរស់នៅតាមផ្លូវរបស់ខ្លួនឯងទៀតទៅចុះ។ បើប៉ាម៉ាក់នៅតែតាមរក នៅតែរំខានដល់ជីវិតខ្ញុំទៀត ហើយខ្ញុំត្រូវរស់នៅក្រោមសម្ពាធគេតែដដែល ខ្ញុំក៏មិនដឹងរស់ធ្វើអីទៀតដែរ មានតែស្លាប់ទេ ទើបរឿងឆាប់ចប់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៤៩ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៥៦ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម