Connect with us

សន្តិសុខសង្គម

តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ស្ត្រី ទាំង​៦​នាក់ ជា​សកម្មជន​របស់​គ​ណ​បក្ស​ LDP យកទៅដាក់​ពន្ធនាគារ​បណ្តា​អាសន្ន​ហើយ

បានផុស

នៅ

សៀមរាប​ ៖​ នៅ​ទីបំផុត​តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ស្ត្រី​ទាំង​ប្រាំមួយ​នាក់​ដែលជា​សកម្មជន​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)​ទៅ​ដាក់ពន្ធនាគារ​ខេត្តសៀមរាប​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២ ខែកញ្ញា នេះ​ថា ពិតជា​មានការ​ឃាត់​ម​នុស្ស​ចំនួន​៦​នាក់ ពិត ប្រាកដ មែន នៅ​ចំណុច​ប៉ុស្តិ៍​ហាម ឃាត់ មុខ​ដីចម្ការ​លោក​ខឹម វាសនា ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី កាលពី​ល្ងាច​ថ្ងៃទី ០១ ខែកញ្ញា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង ខេត្តសៀមរាប​។ បន្ទាប់ពី​ឃាត់ខ្លួន មនុស្ស ទាំង​៦​នាក់​នាក់​ក្នុងនោះ​មាន​: ទី​១ /​ឈ្មោះ ឈិ​ត ស្រី​ឡាង​, ទី​២ /​ឈ្មោះ ថុង ដា​រ៉ាស៊ី ទី​៣/​ឈ្មោះ អ៊ី សូ​ជី​ង ទី​៤ ឈ្មោះ ជុំ ខុម​,​ ទី​៥/ ឈ្មោះ ភួង ស​ម្ភ​ស្ស​បូ​ផា និង ទី​៦/ ឈ្មោះ កូវ ឡោ ​ហើយ អ្នក​ទាំង​៦​នាក់ ត្រូវបាន​បញ្ជូនមក​កាន់​កា​រិយា​ល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

សមត្ថកិច្ច​បន្ថែមថា ការឃាត់ខ្លួន គឺ​មនុស្ស​ស្រី​ទាំង​៦​នាក់ បាន​ជិះ​រថយន្ត​រួមគ្នា​ដឹក​បន្លែ​ចូល​តំបន់ហាមឃាត់​ហើយ​ជន​នោះបាន​ជិះ​រថយន្ត​ទៅបុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​បាក់​អស់​២​កន្លែង​ថែមទៀត​ផង​។ ក្រោយ មក​បាន​ប្រើ ហិង្សា​មកលើ​សមត្ថកិច្ច ថែមទាំង​ធ្វើការ​រារាំង​ក្នុង​ប្រតិបត្តិការ របស់​សមត្ថកិច្ច​ថែម ទាំង​ជេរ​ទៀត​ផង ទើប សមត្ថកិច្ច​អនុវត្ត វិធានការ ច្បាប់​។

លោក ថេ​ង សំណាង ព្រះរាជអាជ្ញា រង សាលាដំបូង និង អម​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ស្ត្រី ទាំង​៦​នាក់ របស់​គណបក្ស (LDP) ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅមុខ ចំការ​របស់លោក ខឹម វាសនា នោះ​ត្រូវ​បានសម្រេច ឱ្យ​ឃុំខ្លួន បណ្តោះអាសន្ន​ដាក់​នៅ​ពន្ធនាគារ ខេត្តសៀមរាប​ហើយ​។ ​លោក បាន​បញ្ជាក់ថា ការឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​នាក់​ដែលជា​សកម្មជន អ្នក​គាំ ទ្រ​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​បាន​បើករថយន្ត គេច​ពី​បា​រ៉ា​ស់ ទី ១ រួច ទៅ បុក​បា​រ៉ា​ស ទី​២ របស់​សមត្ថកិច្ច និង​ប្រឆាំង​សមត្ថកិច្ច​កំពុង ប្រតិបត្តិការ ហើយ​ករណី​ខាងលើ យើង​ចោទ​ពី​បទ “​ប្រឆាំង​អ្នករាជការ​សាធារណៈ តាម មាត្រា ៥០៣ និង ៥០៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ហើយ​ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ប៉ុស្តិ៍​ហាម ឃាត់​មុខ ដីចម្ការ​ម្រេច​របស់លោក​ខឹម វាសនា ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ បច្ចុប្បន្ន ស្ត្រី ទាំង​៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ទៅ​ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោក បៃដិន ​​​​សម្រេច​​លើ​មូលនិធិ​សង្គ្រោះ​គ្រោះមហន្តរាយដ៏ធំ​នៅ​ភាគឦសានប្រទេស​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម