សន្តិសុខសង្គម
មន្ត្រីខណ្ឌរដ្ឋបាលជលផលបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំពាមជីកង ស្រុកកងមាស
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកងកម្លាំងសមត្ថកិច្ចនគរបាលស្រុកកងមាស បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាមបានប្រាប់ឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍របស់ពលរដ្ឋថានៅចំណុចកោះតូច ឃុំពាមជីកង ជាប់ស្រុកស្រីសន្ធរ និងតបតាមការអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងនៃអយ្យាកាអមសាលាដំបូងខេត្តកំពង់ចាមបានចាត់មន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយនគរបាលស្រុកកងមាស ចុះបង្ក្រាបបទល្មើសជលផល ដែលមានស្បៃមុងរាប់រយម៉ែត្រ និងឧបករណ៍ខុសច្បាប់មួយចំនួន។

ក្នុងប្រតិបត្តិការបង្ក្រាបនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ កងកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបីករណីរួមមាន៖ ករណីទី០១ រកឃេីញឧបករណ៍រ៉ាវចំនួន ០២មាត់ របាំងរ៉ាវប្រវែង ៣៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៧៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០២គីឡូក្រាម។
ចំពោះករណីទី០២ រកឃេីញឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ដើម ចាក់លែងត្រីចម្រុះចំនួន ២៤គីឡូក្រាម នៅចំណុចកោះមុខពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ហេីយចំពោះករណីទី០៣រកឃេីញឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ១២០ដើម និងចាក់លែងត្រីចម្រុះចំនួន ១៦គីឡូក្រាម នៅចំណុចកោះតូច ឃុំអង្គរបាន ស្រុកកមាស ខេត្តកំពង់ចាម។

ក្រោយពីបង្ក្រាបរួចកងកម្លាំងជំនាញបានកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងតែម្តង៕


អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី