Connect with us

សន្តិសុខសង្គម

លោក​ខឹម វាសនា និង​សកម្មជន​ជិត​១០០​នាក់​បាន​នាំ​គ្នា ចេញពី​ចម្ការ​ចូល​ក្រុង​សៀមរាប នៅ​ល្ងាច​នេះ

បានផុស

នៅ

សៀមរាប ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​បាន​ជិះ​រថយន្ត​តាម​ឃ្លាំ​មើល​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP និង​ក្រុមការងារ​របស់លោក​ចំនួន​ប្រមាណ​ជា​ជិត​១០០​នាក់ ​បាន​នាំ​គ្នា​ចាកចេញ​ពី​ចម្ការ​ចូលមកក្នុង​ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ត​ថា នៅ​គ្រានោះ​លោក​ខឹម វាសនា និង​ក្រុមការងារ​បាន​ចូល​ហូប​អាហារ​ក្នុង​ហាង​១​នៃ​ក្រុង​សៀមរាប​នោះ ហើយ​បាន​បន្ត​ដំណើរ​ទៅ​ផ្ទះជួល​របស់​លោក​នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ចម្រុះ បាន​ចូល​ទៅ​សួរនាំ​ចុងក្រោយ​លោក ខឹម វាសនា​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ដោយបាន​យល់ព្រម​ជជែក​ការងារ​និង​ព្រម​ទៅ​ចំការ​វិញ​ដើម្បី​ជូនដំណឹង​ដល់​សកម្មជន​របស់​លោក​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ចំការ​ឲ្យ​រំសាយ​វិញ​នាពេល​ឆាប់ៗ​នេះ​ទៅតាម​ការស្នើសុំ​របស់​អា​ជ្ញា​ធរ​។

ដោយឡែក​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ពលរដ្ឋ​ប្រមាណ​ជា​១០០០នាក់​បាន​មក​ចំការ​របស់​លោក ខឹម វាសនា ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ស្វែងរក​គ្រួសារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១១ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម