Connect with us

សន្តិសុខសង្គម

​អាជ្ញាធរខេត្តសៀមរាប ត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤

បានផុស

នៅ

អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានបើកកិច្ចប្រជុំមួយត្រៀមរៀបចំការងារសន្តិសុខ សណ្តាប់ធ្នាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានសង្កត់ធ្ងន់ទៅលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់រដ្ឋមន្ត្រីនិងគណៈប្រតិភូជាសមាជិកអាស៊ានទាំង១០ប្រទេសទាំងការស្នាក់នៅ ការធ្វើដំណើរ និងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤។

ក្នុងនោះលោកក៏បានយកចិត្តទុកដាក់ខ្ពស់ លើការងារពិធីការក្នុងការរៀបចំទីកន្លែងប្រជុំ ឲ្យត្រូវទៅតាមស្តង់ដារ នៃកិច្ចប្រជុំកំពូលអាស៊ានទៀតផង។ លោកក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន។

ក្នុងនោះលោក ក៏បានធ្វើការណែនាំមួយចំនួន ដល់កងកម្លាំងដែលមានសមត្ថកិច្ច គឺត្រូវក្តាប់ឲ្យបាននូវរាល់សភាពការផ្សេងៗ នៅក្នុង តំបន់មូលដ្ឋានខ្លួន និងគោលដៅទទួលខុស ព្រមទាំងឲ្យអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ទៅលើ​ការសម្អាតបរិស្ថាន អនាម័យក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ដើមី្បទទួលស្វាគមន៍ដល់គណៈប្រតិភូជាន់ខ្ពស់អាស៊ាន ក៏ដូចភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាផងដែរ៕

អត្ថបទ៖គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម