Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកំពង់ធំ​ចុះពិនិត្យស្ថានភាព​ជំនន់ទឹកស្ទឹងសែន​​ដើម្បីរំដោះ​ទឹកក្នុង​ក្រុង

បានផុស

នៅ

នៅថ្ងៃទី៥ ខែកញ្ញា ​ឆ្នាំ២០២២ លោក ងួន រតនៈ ​អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះពិនិត្យ​ស្ថានភាពទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀងក្នុងក្រុង។

លោកអភិបាលខេត្តកំពង់ធំបានលើកឡើងថា ស្ថានភាពទឹកនៅពេលបច្ចុប្បន្នសម្រាប់​ទឹកស្ទឹង​សែន មានកម្ពស់លើសប្រកាសឲ្យប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់ឈានដល់កកម្រិតប្រកាសអាសន្ន ដែល​ឈាន​ទៅរកការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពទឹកថ្ងៃទី ៥ ខែកញ្ញា នៅស្ថានីយកំពង់ធំមានកម្ពស់ ១៣,៥៤ម៉ែត្រ ស្រកចុះ០,០៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,០៤ម៉ែត្រ, នៅស្ថានីយ៍ស្រុកសណ្តាន់កម្ពស់ទឹក១៨,៥០ម៉ែត្រ ត្រឹមកម្រឹតប្រកាសឲ្យប្រុងប្រយ័ត្ន។

​ស្ថានភាពទឹកបែបនេះ គឺជាស្ថានភាពដែលតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅតាម​បណ្តោយមាត់​ទឹក​ស្ទឹងសែន ប្រុងប្រយ័ត្ន រស់នៅប្រកបដោយអនាម័យ និងការពារក្មេងពីការលង់ ទឹកជាយថា​ហេតុ។ ស្ថានភាពស្រុក ក្រុង ដែលកំពុង ប្រឈម គឺមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុក​ស្ទោង និងក្រុងស្ទឹងសែន។

ទន្ទឹមនោះដែរអាជ្ញាធរខេត្ត រួមជាមួយអ្នកពាក់ព័ន្ធ​បានត្រៀម​ទីទួល​សុវត្ថិ​ភាពចំនួន៥កន្លែង គឺស្រុកសណ្តាន់មួយកន្លែង ស្រុកប្រាសាទសំបូ៣កន្លែង និងស្រុកស្ទោង ១កន្លែង ក្រៅពីនេះស្រុកផ្សេងទៀត មានទីវត្តអារាម និងទីទួលសាធារណៈ។

​រហូតមកដល់ពេលនេះ ជំនន់ទឹកស្ទឹងសែន​ធ្វើឲ្យផ្លូវចំនួនពីរខ្សែត្រូវលិច និងជំនន់ទឹកភ្លៀង​ បានធ្វើ​ឲ្យផ្លូវមួយចំនួនក្រុងស្ទឹងសែនលិចរយៈពេលខ្លីពិបាកធ្វើដំណើរស្របពេលដែលប្រព័ន្ធលូកំពុងសាងសង់។ ចំពោះផលខូចខាតដំណាំកសិកម្ម ជាពិសេសដំណាំស្រូវក្នុងឆ្នាំនេះ ដោយប្រ​ជា​ពលរដ្ឋបង្ករបង្កើនផលយឺតជាងឆ្នាំមុនទើបច្រូតកាត់មិនទាន់។

ក្នុងនោះដែរ ក្នុងនាមអាជ្ញាធរ ដែលមានមន្រ្តីជំនាញ ជាសេនាធិការ បានកំណត់ផលខូចខាតទាំងស្រុង ប្រមាណជាង​៦,៥០០ហិកតា ដែលមានគ្រួសារប្រជាពលរដ្ឋសរុបប្រមាណជាង៥០០គ្រួសារ ក្នុងករណីដែលរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់គ្រប់ពូជ ដើម្បីដាំដុះស្តារឡើងវិញក្រោមទឹកស្រក។

គណៈកម្មការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត នឹងបញ្ជូនឈ្មោះ ប្រជាពលរដ្ឋ ដើម្បីទទួលបានគ្រប់ពូជទៅការកំណត់របស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម