សន្តិសុខសង្គម
ចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ តាមដីកាបញ្ជាដោយបង្ខំ និងឲ្យឃុំខ្លួន
នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនមកតុលាការពាក់ព័ន្ធពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ពោលគឺ ជំពាក់លុយគេអត់សង ហើយចេញសែកស្អុយអត់លុយសងគេ ។

សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួនឈ្មោះ ជួប ច័ន្ទ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ៥២ ផ្លូវ ១២៣ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » ប្រព្រឹត្តនៅក្រុមហ៊ុន គឹម ហាប់ ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧។
តាមដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកទៅអនុវត្ត និងចាប់ខ្លួនឈ្មោះ ជួប ច័ន្ទ កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៥ ខែកញ្ញា។ ពេលសមត្ថកិច្ចចាប់ខ្លួនឧកញ៉ាក្ស័យធនបានហើយ ទើបរសៀលថ្ងៃដដែលនេះ បានបញ្ជូនទៅដល់ស្ថាប័នអយ្យការ ដើម្បីបើកការស៊ើបសួរតាមនីតិវិធី។

ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលច្រើនម៉ោង ក៏បានសម្រេចផ្ញើឈ្មោះ ជួប ច័ន្ទ ទៅសមត្ថកិច្ចវិញ តម្រូវឲ្យព្រឹកថ្ងៃទី ៦ ខែកញ្ញា នាំជនសង្ស័យមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរទៀត៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង