សន្តិសុខសង្គម
ឱសានវាទជាថ្មីម្ដងទៀតរបស់ខឹម វាសនា គឺត្រឹមល្ងាចនេះ ហើយបើមិនរំសាយ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមអ្វីដែលបានសន្យា
សៀមរាប ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសន្យានៅចំពោះមុខសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប ថា នឹងរំសាយការជួបជុំនៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងដីចម្ការក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប៉ុន្តែប្រសិនបើលោកខឹម វាសនា នៅមិនព្រមរំសាយតាមការសន្យានោះទេ សមត្ថកិច្ចនឹងចាត់ការតាមច្បាប់។4

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានចលនាបំផុសបំផុលមនុស្ស ឲ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសាបព្រោះពាក្យចចាមអារ៉ាម មានគ្រោះរញ្ជួយដី និងទឹកលិចលង់ពិភពលោក។

ក្នុងនោះដែរពលរដ្ឋចូលរួមមានប្រមាណជាជិត២ម៉ឺននាក់ បានមានជំនឿលើការឃោសនាគ្រប់រាជធានីខេត្ត រួមទាំងពលករបម្រើការក្រៅប្រទេស ហើយបានចាកចេញពីលំនៅឋាន ពីកន្លែងការងារ ទៅរស់នៅក្នុងចម្ការ ដែលគេឃោសនាថាជាទីតាំងតែមួយគត់គេចផុតពីគ្រោះមហន្តរាយពិភពលោក។ ពលរដ្ឋដែលទៅទីនោះ ខ្លះទៅទាំងគ្រួសារ គ្រួសារខ្លះទៅស្វាមី គ្រួសារខ្លះទៅតែភរិយា ដោយបានប្រមូលទ្រព្យសម្បត្តិទៅជាមួយផង។ ខ្លះទៀតក៏បានលក់ទ្រព្យសម្បត្តិយកលុយទៅតាមខ្លួនផងដែរ។

នគរបាលជាន់ខ្ពស់នៃខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី០៥នេះថា ពលរដ្ឋដែលកំពុងបន្តប្រមូលផ្តុំនៅចម្ការរបស់លោក ខឹម វាសនា នៅសល់ប្រមាណជា១ពាន់នាក់ទៀតប៉ុណ្ណោះដែលជាអ្នកនៅធ្វើការនៅក្នុងចម្ការ ក្រៅពីនោះបានរំសាយអស់ហើយ។

សមត្ថកិច្ច បានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងចំនួន១០១បណ្តឹង ដែលមានចំនួនមនុស្សជាង២០០នាក់។ ជាមួយគ្នានោះដែរគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះ អញ្ជើញ ចុះពិនិត្យស្ថានរបស់ភាពទូទៅនៅគោលដៅចម្ការ១២ហិតានិងរៀបចំក្រុមការងារចុះទៅធ្វើបច្ចុប្បន្នភាពនៅចម្ការផងដែរ។

អ្វីដែលគួរឲ្យសង្វេគនោះគឺពលរដ្ឋរងគ្រោះដែលបាត់សាច់ញាតិ បានមកស្រែកទ្រហោយំនៅមុខចម្ការរបស់លោកខឹម វាសនា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកសាច់ញាតិដែលមករស់នៅក្នុងចម្ការ ខាងលើឲ្យត្រឡប់ទៅផ្ទះវិញដើម្បី ឲ្យកូនៗបានរៀនសូត្រ និងប្រកបកិច្ចការរកស៊ីដូចគេឯងធម្មតាឡើងវិញ។

ជាមួយគ្នានោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាក ចេញពីដីចំការនោះ ទៅប្រកបមុខរបរ ការងារ និងរស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនបងប្អូនប្រជាពលរដ្ឋត្រឡប់ ទៅផ្ទះវិញផងដែរ៕
ដោយ ៖ កុសល







-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច